កំពង់ធំ ៖ ប្រជាពលរដ្ឋ១គ្រួសារនៅភូមិត្រាចជ្រុំឃុំសំព្រោជស្រុកស្ទោងសុំឲ្យឯកឧត្តមអភិបាលខេត្តកំពង់ធំមេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ដោយសារដីដែលរស់នៅតាំពីឆ្នាំ១៩៧៩ត្រូវគេរំលោភ! ប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ម៉ន វត អាយុ៤៨ឆ្នាំ និង

ក្រុមគ្រួសារ រស់នៅភូមិត្រាចជ្រុំ ឃុំសំព្រោជ ស្រុកស្ទោង បានឲ្យដឹងថា ដីភូមិ១កន្លែងនេះគឺមានទំហំស្មើនិង១៥អា ពួកគាត់រស់នៅជាមួយម្តាយ ឈ្មោះ ខៀវ វាំង តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយបានចុះបង្កាន់ដៃទទួកពាក្យស្នើសុំកាន់កាប់ដីនេះនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩២ ដោយសារផ្ទះតូចពិបាករស់នៅ ក៏ធ្វើផ្ទះថ្មីខិតទៅក្រោយនៅឆ្នាំ២០០៦ លុះដល់ខែ០៥ ឆ្នាំ ២០១៥នេះ ស្រាប់តែឈ្មោះ ស៊ន លីម ភេទស្រីអាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នាឲ្យឡានដឹកដីចាក់លើដីរបស់គាត់ ហើយកាប់បំផ្លាញដើមត្នោតគាត់អស់ជាច្រើនដើម រួចយកកូនចេក និងដើមសាគូរមកដាំលើដីនេះ ពេលនោះគាត់បានហាមឃាត់ដែរ តែគេមិនស្តាប់ ពួកគាត់មិនហានរករឿងគេទេ ពីព្រោះពួកគាត់ក្រីក្រ ចំណែកគេជាអ្នកមាន!រូបគាតក៏បានទៅទឹងពាក់គេឲ្យជួយសសេរពាក្យបណ្តឹង១ច្បាប់ គោរពជូន លោកមេឃុំសំព្រោជកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ តែត្រូវបានលោកមេឃុំប្រាប់ថាមកប្តឹងធ្វើអីទៀតក្រែងដីនិង

បានព្រមព្រាងប្រគល់ឲ្យគេហើយតើ?គាត់ក៏ប្រាប់ថាគាត់មិនបានឲ្យទេ!ដើយប្រកែកមិនឈ្នះគេ គាក៏ជិះកងពីឃុំសំព្រោជទៅប្តឹងលោកអភិបាលស្រុកស្ទោងឲ្យជួយរកយុត្តិធម៌ឲ្យកាត់!រហូតមកដល់ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៥ ដោយមិនឃើញមានអាជ្ញាធរណាចេញមុខមកធ្វើការដោះស្រាយជូនគាត់ពីបញ្ហាដីខាងនេះ!ម្យ៉ាងវិញទៀតលុយកាក់ក៏គ្មាន រូបគាត់ក៏សម្រេចចិត្ត លើកដៃសំពះដល់ក្រុមអ្នកសារព័ត៌មាន សូមឲ្យជួយកាត់ផង!ហើយក្រុមអ្នកសារព័ត៌មានក៏បានចុះទៅថតផ្តិតយករូបភាពនេះ!ពាក់ព័ន្ធករណីខាងលើនេះ! លោក ប៉េង ពូល មេឃុំសំព្រោជ ប្រាប់ថា!បើតាមលោកដឹងដីនេះគឺមានបញ្ហាតាំងពីលោកមេឃុំជំនាន់មុនមកម្លេះ!អស់រយៈពេលជាង១០ឆ្នាំមកហើយ គឺស្ត្រីជាម្តាយរបស់ឈ្មោះ ម៉ន វត បានព្រពព្រាងប្រគល់ឲ្យគេ ហើយកាលពីពេលនោះ ក៏ពុំបានធ្វើលិខិតស្នាមធ្វើនោះទេ ពីជំនាន់មុនលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង ប្រាប់ថា!កាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៥ លោកនិងមេឃុំ សំព្រោជបានចុះទៅពិនិត្យហើយ បានប្រាប់ថា លោករវល់ណាស់រាល់ថ្ងៃចាំថ្ងៃច័ន្ទទី២៩ខែមិថុនា ឆ្នាំ២០១៥ លោកនិងធ្វើដោះស្រាយជូន ប្រសិនណាជាដោះចេញ បើដោះមិនចេញទេ មានតែបញ្ជូនទៅថ្នាក់លើទៀត!ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ដល់អាជ្ញាធរថា អាងតែគ្នាក្រ ទៅប្តឹងមិនព្រមដោះស្រាយឲ្យទេ និយមបក្សពួកណាស់ លោកមេឃុំឯងនេះ!ខ្លួនទើបតែចេញពីពន្ធនាគារសោះ ពីបញ្ហាដី តំបន់២ និងតំបន់៣ នៅតែមិនរាងចាល។




































