បន្ទាយមានជ័យ ៖ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនាព្រឹកទី២៨ ខែ មិថុនា ឆ្នាំ២០១៥ បានប្រារព្ធ ខួបលើកទី៦៤ឆ្នាំ នៃការបង្កើតគណបក្ស របស់ខ្លួនហើយ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុង អឿនប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ
ឯកឧត្ដម គោស៊ុំ សារឿត អនុប្រធានគណបក្សនិងជាអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាចុះជួយខេត្តនិង សមាជិកសមាជិកាជាច្រើនរូបចូលរួម។ឯកឧត្ដម អ៊ុង អឿនប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានបក្សថ្លែងក្នុងពិធីដែលមានសមាជិកសមាជិការបក្សប្រមាណជាងមួយពាន់នាក់ឯកឧត្ដម អ៊ុង អឿន បានលើកឡើងថាក្រោយមហាជ័យជំនះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃ៧មករាឆ្នាំ១៩៧៩ គណៈបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងបី គឺសម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន បានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិដឹកនាំស្តារកសាងនិងការពារប្រទេសឆ្លងកាត់ឧបសគ្គនិងការលំបាកច្រើនរាប់មិនអស់សម្រេចបានជាស្នាដៃធំៗជាប្រវត្តិសាស្ត្រជូនប្រទេសជាតិនិងប្រជាជន។
បច្ចុប្បន្នប្រទេសមានសន្តិភាពពេញលេញ មានការឯកភាពជាតិនិងស្ថេរភាពរឹងមាំមានលទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់ជ្រៅក្នុងសង្គមជាតិ មានសេដ្ឋកិច្ចរីកចម្រើនធ្វើអោយប្រជាជនរស់នៅបានសុខដុមរមនា។មិនតែប៉ុណ្ណោះ គណៈបក្សប្រជាជនបានការពារមិនអោយមានការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍និងបានដឹកនាំស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនរហូតដល់ពេលបច្ចុប្បន្ននេះ។ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ អាសារលិខិត ជូនពរសម្ដេចតេជោ ហ៊ុនសែន ដែលមហាសន្និបាតបក្សលើក ទី៣៨ បោះឆ្នោត ជាប់ជាប្រធានគណបក្ស សម្ដេច ក្រឡាហោម ស ខេង សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានបក្សក្នុងអត្ថន័យប្រសិទ្ធពរជ័យ និងបន្តការអភិវឌ្ឍន៍ជាតិអោយបានរីចម្រើនរៀងទៅ៕




































