ខេត្តស្ទឹងត្រែង៖យុវជនម្នាក់និងនារីវ័យក្មេង២នាក់ជិះម៉ូតូឌុបគ្នាលើស្ពានមេគង្គ ត្រូវបានរថយន្តតាកូម៉ាមួយគ្រឿងបានបុកពេញទំហឹង បណ្តាលអោយនារីម្នាក់ស្លាប់នៅនិងកន្លែង និង២នាក់ស្លាប់ពេលដែលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។ចំណែករថយន្តបានបើករត់គេចបាត់នៅព្រឹកថ្ងៃទី២៩នេះ ត្រូវបានសមត្ថកិច្ចរកឃើញក្នុងព្រៃស្វាយចន្ទីមួយកន្លែងក្នុងខេត្ត។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២១និង៣៥នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៥នៅចំណុចលើស្ពានមេគង្គ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថាជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ទាំង៣នាក់មាន១ឈ្មោះលាង លីចាន់ ភេទស្រី អាយុ១៦ឆ្នាំ ២ឈ្មោះដាំ សុខលាង ភេទស្រីអាយុ១៩ឆ្នាំ គេទាំង២នាក់មានទីលំនៅភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក និង ៣ ឈ្មោះអូន សុភ័ក្រ ភេទប្រុសអាយុ២០ឆ្នាំ (ជាអ្នកឌុប) មានទីលំនៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
បើតាមប្រភពពីសាក្សីនៅជិតកន្លែងកើតហេតុបាននិយាយថានៅមុនកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកអ័រប្លេក ពណិ៍ក្រហម ឌុបនារី២នាក់ ជិះលំហែកាយលើស្ពានមេគង្គក្នុងទិសដៅស្របគ្នា(ពីលិចមកកើត) ខណៈនោះក៏មានរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ តែបើតាមការសន្និដ្ឋានដូចជារថយន្តតាកូម៉ាពណិ៍ខ្មៅ បើកក្នុងល្បឿនយ៉ាងលឿនឆ្លងស្ពានមេគង្គ ហើយក៏បានរេចង្កូតទៅបុកម៉ូតូខាងលើពេញទំហឹង បណ្តាលមនុស្ស ប្រុស ស្រីទាំង៣នាក់ប៉ើង ដូចរឿងចិនហុងកុងចឹង ធ្វើអោយនារីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង។ដោយឡែកនារីម្នាក់ និងយុវជនម្នាក់ បានស្លាប់ពេលដែលបញ្ចូនដល់មន្ទីរពេទ្យបង្អែកខេត្ត។ចំណែករថយន្តបានបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុគេបានឃើញនគរបាលចរាចរបានចុះមកធ្វើការវាស់វែងនាំយកម៉ូតូយកមករក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋនគរបាលខេត្ត។សាសពត្រូវបានប្រគល់អោយក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនៅព្រឹកថ្ងៃទី២៩នេះ សមត្ថកិច្ចជំនាញបានដាក់កំលាំង ស្វែងរកប្រទះឃើញរថយន្តបង្ក នៅក្នុងភូមិសាស្ត្រព្រៃស្វាតចន្ទីមួយកន្លែងក្នុងខេត្ត ហើយបាននាំយកមកកាន់ស្នងការខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕



































