ម្ចាស់ឆ្នោតគាត់មានភាពថ្នាំងថ្នាក់និងអាក់អន់ស្រពន់ចិត្តបញ្ហាអ្វី។ ពេលនោះយើងដឹងអំពីចំណុចខ្វះខាតរបស់យើងងាយស្រួលកែទំរង់ ដើម្បីពលរដ្ឋមានជំនឿទុកទើបទទួលភាព
ជោគជ័យបាន ។ ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជឿទុកចិត្តលើក្រុមការងារគណៈពង្រឹង ។ ប្រសិនបើគណៈពង្រឹងយើងរាយការណ៌ល្អៗ នោះហើយដែលធ្វើឲ្យសន្លឹកឆ្នោតរបស់បក្សចុះខ្សោយ។ដូច្នេះត្រូវយកចិត្តដាក់ កែទំរង់លើបញ្ហានេះឡើងវិញ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានផ្តោតការយកចិត្តទុកដាក់លើវិស័យអប់រំ ដោយបានជំរុញឲ្យ
ក្រុមប្រឹក្សាឃុំ ពិសេសអាជ្ញាស្រុកកៀនស្វាយត្រូវបង្កើតកម្មវិធីមួយបើកឱកាសឲ្យ
កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រីក្រមិនមានលទ្ធភាពបានរៀនភាសាបរទេស មានឱកាសបានភាសាអង់គ្លេស កូរ៉េ ចិន ។ល ។ ដោយឥតគិតថ្លៃសេវា ។
រីឯលុយថ្លៃជួលគ្របង្រៀនលោកម៉ក់ ពេជ្ជរិទ្ធ ជាអ្នកចេញលុយ ។លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ដល់សមា
ជិក សមាជិកាបក្សឲ្យយល់ច្បាស់អំពីវប្បធម៌កិច្ចសន្ទនារវាងគណបក្រប្រជាជន និង
គណបក្សសង្គ្រោះជាតិចាប់ពីថ្នាក់លើរហូតដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន ។ វប្បធម៌សន្ទនាត្រូវនិយាយដោះស្រាយគ្នាដោយសន្តិវិធី មិនត្រូវជេរដៀល ឫដៀមដាមដាក់គ្នា នោះហើយនិងប្រឈមមុខច្បាប់ ។ មិនមែនវប្បធម៌សន្ទនាមាននៅថ្នាក់លើនោះទេ សូមកុំច្រឡំ ៕



































