ក្រុមគ្រូពេទ្យ​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ ចុះ​ព្យាបាល និង​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

0

​ខេត្តបន្ទាយមានជ័យ​
លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក​គោ ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម ស្នងការ​នគ​បាន​ខេត្ត​បន្ទាយ​ជ័យ​និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​ចុះទៅ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០១៥​នេះ​បាន​ចុះទៅ​ត្រួតពិនិត្យ​ក្រុន​ការងារ​ដែល​កំពុង​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ដែល​ចំណាយ​អស់​ទឹកប្រាក់​ជាច្រើន​លាន​រៀល​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រយះពេល​កន្លងមក ។​ហើយ​លោក​កែ​គីម​យ៉ាន​ក៏បាន​image (4)ចុះទៅ​សួ​សុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​នេះហើយ​បាន​យក​សារុង​ទៅ​ចែកជូន​អ្នកភូមិ​នេះ​ជាច្រើន​រយ​នាក់​ផងដែរ​។​ស្របពេល​នោះដែរ​លោក​អាត់​ខែម​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​របស់​នគ​បាល​ខេត្ត​មួយក្រុម​ទៅជា​មួយ​ដែរ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​ផងដែរ​។​លោក​អាត់​ខែម​បាន​និយាយថា​ក្រុមគ្រូពេទ្យ​របស់​ស្នងការ​មាន​គ្នា​ចំនួន​ប្រហែល​១០​នាក់​កំពុង​ចុះជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​យ៉ាង​សស្រាកសស្រាំ​ដោយ​មិន​គិតពី​ការនឿយហត់​។​លោក​អាត់​ខែម​បាន​បន្តទៀតថា​image (2)ស្រាប់តែ​ពេលនោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ សឿង ឡៃ អាយុ​២៦​ឆ្នាំ ត្រូវ​ពស់​ស្រកា ចាស់​ចឹក នៅពេល​គាត់​ទៅធ្វើ​ស្មៅ​ចំការ​ដំឡូង​ពេលនោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់​ស្នងការដ្ឋាន​ជួយ​បញ្ជូន​យកទៅ​ស​ង្រោះ្គ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយចេក​និង​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ថ្មពួក ដែល​នៅ​ទីនោះ​ទើប​មាន​ថ្នាំ​ព្យា បាល​។​ជាមួយគ្នានេះដែរ​ក្រុមគ្រូពេទ្យ​ខាងលើ​ក៏បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ផងដែរ​នៅ​តំបន់​នោះ​ដែល​ធ្វើ​ឲ្យ​ប្រជាimage (1)ពលរដ្ឋ​ពួកគាត់​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដោយបាន​មើលឃើញ​នូវ​ទង្វើ​ដ៏​ល្អ​របស់​ក្រុមគ្រូពេទ្យ​របស់​នគ​បាល​ស្នង​ការដែល​ខិតខំ​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតពី​ការនឿយហត់​នោះ​ប្រជាពលរដ្ឋ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​សក​សិទ្ធ​ក្នុង​លោក​សូមជួយ​បីបាច់​ថែរក្សា​ដល់​ក្រុម​គ្រួ​ពេទ្យ​ទាំងអស់​ពិសេស​ក្រុមគ្រួសារ​របស់លោក​កែ​គីម​យ៉ាន​ឲ្យ​ជួបប្រទះ​និង​តែ​សេចក្តីសុខ​និង​សុខ​ភាពល្អ​ផងដែរ​៕