ជនសង្ស័យ​ម្នាក់​បាន​ចូល​លួច​ទូរស័ព្ទ​iphone៦​កំពុង​សាក​ថ្ម​នៅក្នុង​ផ្ទះ​ត្រូវបាន​ម្ចាស់​ប្តឹង​អា​វុ​ហត្ថ​ឲ្យ​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​
យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៧​ខែ មិថុនា ឆ្នាំ​២០១៥​របស់​ឈ្មោះ ម៉ា​រ៉ូ ភេទ ប្រុស​អាយុ ២៥​ឆ្នាំ​រស់នៅ រាជធានី​ភ្នំពេញ បាន​ប្ដឹង​ទៅលើ​ឈ្មោះ កិល កុយ ភេទ ប្រុស អាយុ​៣៦​ឆ្នាំ ដែលមាន​ទីលំនៅ ភូមិ ត្រពាំង​ប្រ​លឹ​ត ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​អំពី​ករណី​ចូល​លួច​ទូរស័ព្ទ​iphone៦​នៅក្នុង​ផ្ទះ​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ២០១៥​ក្នុងពេលដែល​ឈ្មោះ ម៉ក់ ចិន្ដា ភេទ ស្រី អាយុ​២៦​ឆ្នាំ បាន​ចាក​ចេញពី​ខេត្តសៀមរាប​មកលេង​ផ្ទះ​ម្ដាយបង្កើត​នៅ​ភូមិ​៤​សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នៅវេលា​ម៉ោង​៣​ល្ងាច​ថ្ងៃ​ដដែល​នេះ ម៉ក់ ចិន្ដា បាន​យក​ទូរស័ព្ទដៃ​ម៉ាក iphone 6 ដាក់​លើ​ទូទឹកកក​សាក​ថ្ម imageហើយ​ចូលទៅ​សំរាក​ក្នុង​បន្ទប់​បាត់​ពេល​ភ្ញាក់​ពី​ដំណេក​ស្រាប់តែ​បាត់​ទូរស័ព្ទដៃ​នោះ​តែម្តង​។​ពេលនោះ​ឈ្មោះ ម៉ក់ ចិន្ដា បាន​ទូរស័ព្ទ​ប្រាប់​ប្ដី ឈ្មោះ​ម៉ា​រ៉ូ នៅ​ភ្នំពេញ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ប្រព័ន្ធ G.P.S បាន​រកឃើញ​ទីតាំង​របស់​ជនសង្ស័យ​កំពុងស្នាក់នៅ​ស្ថិត​ក្នុងភូមិ​២ សង្កាត់​កំពុងស្វាយ​ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទើប​ន​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០១៥​នេះ ម៉ា​រ៉ូ​បាន​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​អន្តរាគមន៍​។​ពេលនោះ​កំលាំង​អាវុធហត្ថ​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​គុណ​ណាវ នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ បាន​ចុះ​ប្រតិ​ប​ត្ត​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ កិល កុយ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​ព្រមទាំង​ទូរស័ព្ទដៃ i phone 6 ជា​ភស្ដុតាង​ជាប់​នឹង​ខ្លួន​ផង​។​image (1)ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កិល​កុយ​បាន​សារភាពថា​នៅ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៥​នោះ​រូបគេ​បាន​លូច​យក​ទូរស័ព្ទដៃ​ម៉ក iphone 6 ដែល​ម្ចាស់​គេ​ដាក់​សាក​ថ្ម​លើ​ទូទឹកកក​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តម​និតិ​វិធី​។ ចំនែក​ទូរស័ព្ទ​សមត្ថកិច្ច​បានប្រគល់​ទៅអោយ​ម្ចាស់​ដើម​វិញ​៕