បន្ទាយមានជ័យ:
ម៉ូតូស៊េរីថ្មីចំនួន ៤៧គ្រឿង ត្រូវបានកម្លាំងយោធា បញ្ជាការកងអនុសេនាធំទី២ វរៈសេនាតូចលេខ៥១៥ កងពលតូចថ្មើរជើងលេខ៥១ ចាប់បានពីឈ្មួញលួចនាំចូល ឆ្លងដែនខុសច្បាប់ពីប្រទេសថៃ នៅចំណុចភូមិអូរ៣ជាន់ ស្រុកអូរជ្រៅ ក្បែរបង្គោលព្រំដែន៤៣ ហើយបានយកទៅប្រគល់ជូន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទុក និងមានវិធានការណ៍បន្ត។
ការប្រគល់នេះធ្វើឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញ ហើយម៉ូតូទាំងនោះរួមមានប្រភេទ ZOOMER X ២០គ្រឿង, PCX ៤គ្រឿង , SCOOPY ១៥គ្រឿង និង MSX ចំនួន ៨គ្រឿង។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យប្រាប់ថា: តាមបទបញ្ជារបស់ព្រះរាជអាជ្ញា បានទទួល ម៉ូតូស៊េរីថ្មីចំនួន ៤៧គ្រឿង ត្រូវបានកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ចាប់បាន ធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
តាមការបញ្ជាក់ពីពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បទល្មើសនាំចូលម៉ូតូខុសច្បាប់ មិនត្រូវបានកម្លាំងសមត្តកិច្ចណាម្នាក់ ចាប់អារម្មណ៍នោះទេ តែលើកនេះបែបជាការនាំចូលទ្រង់ទ្រាយធំ ទើបកម្លាំងយោធាចាប់បានដូច្នេះ៕




































