​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៩​កញ្ចប់​តូច​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន កម្លាំង​អធិការនគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​កម្លាំង​នគរបាល​បុ​ស្តិ៍​ស្ទឹងត្រង់ ធ្វើការ​បង្ក្រាប និង​ឃាត់​ខ្លូន​កាលពី​វេលា​ម៉ោង ១៦ និង​១៥​នាទី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ការរក្សា​ទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន ព្រមទាំង​រិ​ប​អូស​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៩​កញ្ចប់​តូច ស្ថិតក្នុង​ចំនុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លូន​ឈ្មោះ រី សុផាត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​កសិករ មាន​ស្រុកកំណើត​ភូមិ​សង្ហា ឃុំ​សង្ហា ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​ដីស​ថ្មី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​download (2)
​លោក ឡោ ពុធ នាយរង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការនគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា​៖ ក្រោម​ការដឹកនាំ​នឹង​បញ្ជារ​ផ្ទា​ល់ពី​លោក ញឹក ថុល អធិការនគរបាល​ស្រុក​សាលា​ក្រៅ កម្លាំង​សមត្ថកិច្ច​ស្រុក សហការ​ជាមួយ​កម្លាំង​នគរបាល​បុ​ស្តិ៍​ស្ទឹងត្រង់ និង​ដោយមាន​សេចក្តី​រាយ​ការ​ពី​បណ្តាញ​ផង កម្លាំង​របស់លោក បាន​ចុះបង្ក្រាប​នឹង​ចាប់បាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ០១​នាក់ នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៩ ក​ព្ចា​ប់​តូច ។ លោក​បន្តថា​៖ ដោយមាន​ការសង្ស័យ លោក​ក៏​សុំ​ការអនុញាតិ​ពី​លោក​អធិការ​ស្រុក និង​សុំ​យោបល់​ពី​download (3)ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ តែ​រក​ពុំ​ឃើញ​មាន​ប្រភេទ​ថ្នាំញៀន​អ្វី​នោះទេ ។ លោក​បន្តទៀតថា​៖ ជនសង្ស័យ​មាន ឈ្មោះ រី សុផាត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីស​ថ្មី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រួម​និង​គ្រឿងញៀន ម៉ា​ទឹកកក​ចំនួន ០៩ ក​ព្ចា​ប់​តូច ទើប​មក​នៅ​ក្នុងភូមិ​កើតហេតុ​បាន​ប្រហែល ១​ខែ ។​
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ចូនទៅ​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕ អត្ថបទ សេង សុវណ្ណារិទ្ធ​