ខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋថៃនៅតែលួចបន្តចូលមកធ្វើស្រែលើទឹកដីខ្មែរដែលជាតំបន់ហាមឃាត់តែដដែលប៉ុន្តែត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើការហាមឃាត់មិនឲ្យចូលមកធ្វើស្រែលើដីខ្មែរបន្តទៀត។ការហាមឃាត់របស់ខ្មែរមិនឲ្យថៃចូលមកភ្ជួរស្រែលើទឹកដីខ្មែរនោះបានកើតឡើងកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៥នៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋខ្មែរបានប្រាប់អ្នកយកព៌ត័មានឲ្យដឹងថា ប្រជាពលរដ្ឋថៃបានលួចចូលមកធ្វើស្រែនៅលើដីខ្មែរជាច្រើនលើកច្រើនសារមកហើយដែលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានធ្វើការហាមឃាត់។ប៉ុន្តែថៃមិនព្រមធ្វើការផ្អាក់ទេបែជាយកត្រាក់ទ័រ២ទៅ៣គ្រឿងបានចូលមកលួចភ្ជួរស្រែនៅលើទឹកដីខ្មែរបន្តទៀតប៉ុន្តែត្រូវបានប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរទៅធ្វើ
ការហាមឃាត់ឲ្យបញ្ឈប់ការភ្ជួរស្រែលើដីខ្មែរបន្តដែលជាតំបន់ហាមឃាត់។ ប្រជាពលរដ្ឋបានបន្តថាទៀតថាក្រោយពេលប្រជាពលរដ្ឋធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋថៃចូលមកភ្ជួរដីស្រែក្នុងទឹកដីខ្មែរទៀតនោះស្រាប់តែមានកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចនិងប្រជាពលរដ្ឋថៃប្រមាណជិត២០នាក់ចេញមុខ




































