​រថយន្ត​ដឹក​អ្នកដំណើរ​២​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​ធ្វើ​មនុស្សម្នា​ក់បាន​ស្លាប់ និង​១២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

0

​ ​ស្ទឹងត្រែង​៖​ក្រោយពី​យប់​ថ្ងៃទី​២៨​មាន​រថយន្ត​មួយគ្រឿង​បុក​មនុស្ស​ស្លាប់​៣​នាក់​នៅ​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ ទី​២៩​មិថុនា​នេះ មាន​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង​បាន​ពន្លះ​គ្នា​នៅ​ចំនុច​ផ្លូវបំបែក​គីឡូ​បួន ផ្លូវ​ទៅកាន់​ស្ពាន​មេគង្គ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង​ស្ទឹង​ត្រែ បណ្តាលអោយ​មនុស្ស ស្រី​ម្នា​ក់បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​។​
​ ​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្កអោយមាន​មនុស្ស​ស្រី​ម្នា​ក់បាន​ស្លាប់ៗ​នៅ​និង​កន្លែង ហើយ​ជាច្រើន​អ្នក​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ហើយ​និង​ស្រាល​។​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ខេត្ត ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេ​ត្តុ​។​
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​រថយន្ត​បុក​គ្នា​ទាំង​២​គ្រឿង​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ព​ណិ៍​សំបក​ឪឡឹក គ្មាន​ស្លាក​លេខ​ដឹក​អ្នកដំណើរ​ពី​ខេត្ត​រតនៈគីរី ទៅកាន់​ខេត្តសៀមរាប និង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ្វ័​ត​តាន់ ព​ណិ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W 7961​ដឹក​អ្នកដំណើរ រតនៈគីរី ភ្នំពេញ ក្រុង​ព្រះ​ស៊ី​ហ​នុ សៀមរាប ។​11426485_498844330265158_821187876_n
​ ​សមត្ថកិច្ច​បន្តថា​រថ​យន្ត​ទាំង​២​គ្រឿង​បាន​ដឹក​អ្នកដំណើរ​ចេញពី​កន្លែង​ផ្សេងគ្នា​ឆ្ពោះទៅកាន់​គោលដៅ​រាងខ្លួន តែ​ចៃដន្យ​មកដល់​ចំនុច​ផ្លូវបំបែក​ខាងលើ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយ​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​អ៊​ន ស្រុ​ន​អាយុ​៣៣​ឆ្នាំ​រស់នៅ​ខេត្តព្រៃវែង​ជា​ប្រពន្ធ​តៃកុង​ឡាន​សាំ​យ៉ុង​បាន​ស្លាប់​និង​ប្រុស​ស្រី​ចំនួន​១២​នាក់​រង​បួស​ធ្ងន់​ស្រាល​ក្នុងនោះ​៨​ធ្ងន់​និង​ស្រាល​៤​នាក់​ស្រី​ចំនួន​៣​នាក់​។​ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ខូចខាត​ផ្នែក​ខាងមុខ​និង​ខាង​ឆ្វេ​យ៉ាងដំណំ រីឯ​រថយន្ត​ហ្វ័​ត​តាន់​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​11651080_498844343598490_678920787_n
​ ​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​ស​ង្ក្រោះ​បន្ទាន់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ចុះមក​ធ្វើការ​វាស់វែង នាំយក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បីអោយ​ភាគី​ទាំងសងខាង​ចូលទៅ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕