.(ឧត្តរមានជ័យ). កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥.លោកស ថា វី. អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យនិងលោកអភិបាលស្រុកចុងកាល់រួមទាំងមន្ត្រីរាជការនិងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើនទៀតផង បានអញ្ចើញចុះទៅត្រួតពិនិត្យប្រព័ន្ធប្រឡាយបង្ហូទឹកចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋនៅក្នុងភូមិគោកវត្តឈកស្រម៉ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ដោយប្រជាពលរដ្ឋនៅចំណុចខាងលើជួបនឹងការខ្វះខាតទឹកធ្វើស្រែ លោកស ថា វី អភិបាលខេត្ត បានអោយគ្រឿងចក្រមកកាយបង្ហូទឹកបញ្ចូលស្រែ
អោយប្រជាពលរដ្ឋដែលកំពុងធ្វើស្រែនោះ ហើយនៅក្នុងឱកាសនោះដែល លោកអភិបាលស្រុកចុងកាល់និងប្រជាពលរដ្ឋមានការស្បាយចិត្តយ៉ាងខ្លាំងរកអ្វីព្រាបផ្ទឹមពុំបាននោះទេ ដែលលោកស ថា វី. អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីពាក់ព័ន្ធនិងគ្រឿងចក្រមកកាយប្រឡាយបង្ហូទឹកអោយបានធ្វើស្រែទាន់រដូវវស្សា៕



































