​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​បទល្មើស​នេសាទ​រើរុះ​និង​បំផ្លាញចោលរ​បាំងបិត​ភ្ជិត​ព្រែក​៧ ​កន្លែងរ​បាំងសាច់​អួន​ក្រហម​និង​ព្រួល​ក្រឡា​ញឹក​១១៦​ម៉ែត្រ​

0

​កំពង់ឆ្នាំង​៖​ដើម្បី​សម្រួល​ចរាចរណ៍​អោយ​ត្រី​ចូល​ពង​កូន​ក្នុង​ព្រៃរនាម​ធម្មជាតិ​ក្នុង​រដូវ​បិត​នេសាទ​នេះ សមត្ថកិច្ច​ចំរុះ​ខេត្ត ដឹកនាំ​ដោយ​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ បាន​សហការគ្នា​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ព្រែក​ឆ្តោរ បឹង​ក​ផ្សោត និង​បឹងរាំង​ឡេ​ក ក្នុង​ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ដោយបាន​រើរុះ​បំផ្លាញចោលរ​បាំងបិត​ភ្ជិត​ព្រែក​ចាប់​ត្រី​៧​កន្លែង របាំង​សាច់​អួន​ក្រហម និង​ព្រួល​ក្រឡា​ញឹក​ចាប់​ត្រី ១១៦​ម៉ែត្រ​។​​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ជា​អ្នកដឹកនាំ​សមត្ថកិច្ច​ចំរុះ​ខេ​​ត្ត​បាន​និយាយ​អោយដឹងថា​៖ សមត្ថកិច្ច​ចំរុះ​សហការគ្នា​ក្នុង​កិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​​ត្រី​ពង​កូន និង​រដូវ​បិត​ការន​សាទ​ក្នុងថ្ងៃនេះ​រួមមាន​៖​មន្ត្រីសង្កាត់​នេសាទ​ពាម​ឆ្កោក សហគមន៍​នេ​​សាទ មន្ត្រីនគរបាល​ស្រុក យោធា​ស្រុក អាវុធហត្ថ​ស្រុក សរុប​ចំនួន​១៧​នាក់ ប្រើប្រាស់​កាណូត​បា​ឡា​ចំនួន​៣​គ្រឿង បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​។​DSC06308
​ ​លទ្ធផល​បង្ក្រាប​គឺ រើរុះ​កាប់បំផ្លាញចោលរ​បាំងបិត​ភ្ជិត​ព្រែក​ចំនួន​៧​កន្លែង រុះរើរ​បាំងសាច់​អួន​ក្រហម​ក្រឡា​ញឹក​ចំនួន​១៨​កន្លែង ស្មើ​និង​៣៦​ម៉ែត្រ និង​ព្រួល​ត្រែង​ក្រឡា​ញឹក​៣​កន្លែង ស្មើ​និង ១១៦​ម៉ែត្រ​។​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខាងលើនេះ គឺជា​ប្រជា​នេសាទ​មកពី​​ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មួយចំនួន​ទៀម​មកពី ស្រុក​កោះធំ ខេត្តកណ្តាល​។ ដោយមាន​​ការយោគយល់​ពី​សមត្ថ​កិច្ច ប្រជាន​សាទ​ជា​អ្នក​ដាក់រ​បាំងសាច់​អួន​ក្រហម និង​ដាក់​របាំ​ងេ​ព្រួល​
​ត្រែង​មួយចំនួន បាន​ស្ម័គ្រចិត្ត​រុះរើ​ឧ​បរ​ណ៍​នេសាទ​ល្មើសច្បាប់​ដោយ​ខ្លួនឯង តែ​មិន​អនុញ្ញាត​អោ​
​យ​ដាក់​ទៀត​ទេ បើ​សមត្ថកិច្ច​បាន​ជួប​លើក​ក្រោយ​និង​កាប់បំផ្លាញចោល​មិន​អនុគ្រោះ​ឡើយ​។​
​ ​លោក សោម​ភិ​រុណ បាន​អោយដឹងទៀតថា​៖​ច្បាប់​ស្តីពី​ជលផល ក្នុងរ​ដួ​វ​បិត​នេសាទ​អនុ​
​ញ្ញាត​អោយ​ដាក់​របាំង​ចាប់​ត្រី​ទំហំ​ក្រឡា​៤​ហ៊ុន​ឡើង និង​ប្រវែង​១​ភាគ​៣​នៃ​ទទឹង​មាត់​ព្រែក​តែប៉ុណ្ណោះ​ចំណែក​តាម​ដែន​នេសាទ​វិញ​អនុញ្ញាតអោយ​ដាក់​ព្រួល​ចាប់​ត្រី​មិន​លើសពី​១០​ម៉ែត្រ​ឡើយ និង​ក្រឡា​ព្រួល ឬ​សាច់​អួន​គឺ​មិនតូច​ជាង​ក្រឡា​៤​ហ៊ុន​នោះឡើយ​។​DSC06292
​ ​លោក​បាន​បន្ត​អោយដឹងថា​៖​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូចខាងលើ​នេះ និង​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ដែន​នេសាទ​ទាំងអស់​នៅក្នុង​ខេត្ត​។​ព្រោះថា ការដាក់​របាំ​ព្រួល​រាំ​ស្ទះ​បិត​ព្រែក​ដូចខាងលើ​នេះ ត្រី​មិន​អាចធ្វើ​ចរាចរណ៍​ចូល​ពង​កូន​ក្នុង​ព្រៃរនាម​បានឡើយ ហើយ​ការដាក់​ព្រួល និង​សាច់​អួន​ក្រឡា​ញឹក​ក្រោម​ក្រឡា​៤​ហ៊ុន ក៍​ខុ​ច្បាប់​នេសាទ​ដែរ​។​សមត្ថកិច្ច​សំ​ណូ ម​ពរ​ផងដែរ​ដល់​ប្រជា​នេសាទ​ទាំងអស់​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុ​ច្បាប់ ដែល​ប្រឈម​និង​ការបង្ក្រាប​កាប់បំផ្លាញចោល​របស់​ស​ម​ត្ថ​កិច្ច​ធ្វើអោយ​ខាតបង់​ថវិកា​ក្នុង​គ្រួសារ និង​អាច​ប្រឈម​និង​ការចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់​ទៀតផង​៕

​ ​