ម៉ូតូ​សង់​បោល​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុងរងរបួស​ធ្ងន់​2​នាក់​

0

​ខេត្តកណ្តាលៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោង​8​និង​15
​នាទី​ព្រឹក​ថ្ងៃទី​29​ខែមិថុនា​ឆ្នាំ​2015​ចំណុច​​មុខ​ផ្សារ​គគីរ​ធំ ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ
​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចន្លោះ​គីឡូ​​ម៉ែត្រ​លេខ 50- 51 តាម​បណ្តោយ​ផ្លូវជាតិIMG-20150629-WA0057_resized​លេខ​1 រវាង​រថយន្ត​សាំ​យ៉ុង​និង​ម៉ូតូ​ក្នុង​ទិស​​ដៅ​បញ្ច្រាស់​គ្នា​បណ្តាល​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​រង​
​របួសធ្ងន់​2​នាក់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ក្រុងភ្នំពេញ ។
​រថយន្ត​ជួប​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​​ម៉ាក​ISTANA ប្រភេទ​តួ​រី​ស​ព៌​ណ​ខៀវចាស់​
​ស្លាក​លេខ​ភ្នំពេញ​2X.8841 ធ្វើដំណើរ​ពី​​អ្នក​លឿង​ទៅ​ភ្នំពេញ​។ ក្រោយពី​កើតហេតុ​
​ភ្លាម តៃកុង​ឡាន​បើកទ្វារ​ឡាន​រត់គេចខ្លួន​​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​និង​
​កន្លែងកើតហេតុ ។ រីឯ​ម៉ូតូ​ម៉ាក​C125​ផលិត​ឆ្នាំ​2013​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CE 6143
​បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ ឆ្ពោះទៅ​អ្នក​​លឿង ។​IMG-20150629-WA0056_resized
សាក្សី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ខាងលើ​ជិះ​វ៉ា​
​រថយន្ត​ពីមុខ​ក្នុងទិសដៅ​ស្របគ្នា​ក៏​ជ្រុល​ទៅ​​បុក​និង​រថយន្ត​សាំ​យ៉ុង​ចំ​ពីមុខ ពេញទំហឹង​
​តែម្តង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួល​បោក​ទៅ​​និង​ថ្នល់ជាតិ​លេខ​1​រងរបួស​ធ្ងន់​ទាំង​2​នាក់​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ប៉ូ​ស​ចរាចរ​ណ៌​​ស្រុក​កៀនស្វាយ​ចុះទៅ​ធ្វើការ​វាស់វែង​រួច​
​យក​រថយន្ត និង​ម៉ូតូ​បង្កហេតុ​មក​រក្សាទុក​​នៅ​កន្លែង​អធិការ​ស្រុក​រង់ចាំ​ការដោះស្រាយ​
​គ្នា​តាមច្បាប​ម​ចរាចរ​ណ៏​ជើងគោគ​៕