​កា​រ​នាំចូល​មាន់​.​ទា​និង​ជ្រូក​តាម​ច្រករបៀង​ខ្មែរ ថៃ​យក​មក​លក់​នៅ​ស្រុក​ខ្មែរ​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​ក្នុងស្រុក​សូន្យ​និង​បង្ក​ឲ្យ​កើត​ជំងឺ​ផ្តាស​សាយ​បក្សី​

0

​ខេត្តបន្ទាយមានជ័យ​៖​ការនាំ​ចូល​មាន់​.​ទា​.​ជ្រូក​ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នាំចូល​ពី​ប្រទេស​ថៃ​យកមក​លក់​នៅ​ស្រុក​ខ្មែរ​យ៉ាង​អាណាធិបតេយ្យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​ឆ្លង​ជម្ងឺ​ផ្តាស់​សាយ​បក្សី​និង​ទីផ្សារ​ក្នុងស្រុក​ធ្លាក់ចុះ​យ៉ាងខ្លាំង​ផងដែរ​។ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ជាប់​និង​ជាយដែន​ខ្មែរ ថៃ​បាន​រាយការណ៍​ថា បន្ទាយមានជ័យ​គឺជា​ខេត្ត​ជាប់​ព្រំដែន​ដែល​ប្រជាកសិករ​ក្រៅពី​ធ្វើ​ចំការ​គឺ​ចិញ្ចឹមសត្វ​មាន​មាន់​និង​ទា​ជ្រូក​សម្រាប់​ជី​វិភាព​គ្រួសារ​។​ហើយ​មួយ​រយះ​ពេលនេះ​គេ​ឃើញ​មាន​សកម្មភាព​ឈ្មួញ​ទុច្ចរិត​បាន​ឃុបឃិត​ជា​មន្ត្រី​ជំនាញ​និង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​បាន​លួ​ចនាំមាន់​.​ទា​.​ជ្រូក​រស់​ចូល​១​ថ្ងៃ​រាប់ពាន់​ក្បាល​តាម​ច្រករបៀង​ខុសច្បាប់​ស្ថិតក្នុង​ឃុំ​អូរ​៣​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា នៅពេល​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​ជាមួយ​កម្លាំង​ការពារ​ព្រំដែន​លួច​នាំ ទា មាន់ ជ្រូក ចូល​តាម​ច្រករបៀង​ខុសច្បាប់​យកមក​លក់​ឲ្យ​ខ្មែរ​បរិភោគ​នោះ​ធ្វើ​ឲ្យ​ខ្មែរ​មានការ​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជម្ងឺផ្តាសាយបក្សី​កើតមាន និង​មានការ​ព្រួយបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​រក​ទីផ្សារ​លក់​យ៉ាង​លំបាក​ហើយ​ថោក​ទៀត​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​សុំ​ឲ្យ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​និង​ស្ថាប័ន​សម​ត្ត​កិច្ច​និង​មន្ត្រី​ជំនាញ​រួមទាំង​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ទាំងអស់​ត្រូវធ្វើ​ការទប់ស្កាត់​បក្សី​កុំ​ឲ្យ​ឈ្មួញ​នាំចូល​ឲ្យ​សោះ​ដើម្បី​ការពារ​ជម្ងឺឆ្លង​និង​ទីផ្សារ​សត្វ​សម្រាប់​ប្រជាពលរដ្ឋ​និង​សម្រាប់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ផង ។​សព្វថ្ងៃនេះ​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទារ​ស់​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​គឺមាន​ឈ្មួញ​២​នាក់​ដែលជា​ឈ្មួញ​ទិញ​ទា​បន្ត​ឆ្លងកាត់​ខ្មែរ​នាំ​ឆ្លងទៅ​ប្រទេស​វៀតណាម​។​ដែល​គេ​អះអាងថា​មានច្បាប់​ចំនួន​២​ទៅ​៣​ក្រុមហ៊ុន​ដែល​ដឹក​ទា​រស់​ដែល​ដឹក​តាម​រថយន្ត​១​គ្រឿង​ចំនួន​២.០០០​ក្បាល​តែ​ការដឹក​រហូតដល់​៥.០០០​ក្បាល​លើ​៣.០០០​ក្បាល​គឺ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​កម្លាំង​ឈរ​តាម​បន្ទាត់​ព្រំដែន ៕