ខេត្តបន្ទាយមានជ័យ៖ការនាំចូលមាន់.ទា.ជ្រូកដែលឈ្មួញឃុបឃិតជាមួយមន្ត្រីជំនាញនាំចូលពីប្រទេសថៃយកមកលក់នៅស្រុកខ្មែរយ៉ាងអាណាធិបតេយ្យធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីឆ្លងជម្ងឺផ្តាស់សាយបក្សីនិងទីផ្សារក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យជាប់និងជាយដែនខ្មែរ ថៃបានរាយការណ៍ថា បន្ទាយមានជ័យគឺជាខេត្តជាប់ព្រំដែនដែលប្រជាកសិករក្រៅពីធ្វើចំការគឺចិញ្ចឹមសត្វមានមាន់និងទាជ្រូកសម្រាប់ជីវិភាពគ្រួសារ។ហើយមួយរយះពេលនេះគេឃើញមានសកម្មភាពឈ្មួញទុច្ចរិតបានឃុបឃិតជាមន្ត្រីជំនាញនិងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានលួចនាំមាន់.ទា.ជ្រូករស់ចូល១ថ្ងៃរាប់ពាន់ក្បាលតាមច្រករបៀងខុសច្បាប់ស្ថិតក្នុងឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលឈ្មួញទុច្ចរិតឃុបឃិតជាមួយកម្លាំងការពារព្រំដែនលួចនាំ ទា មាន់ ជ្រូក ចូលតាមច្រករបៀងខុសច្បាប់យកមកលក់ឲ្យខ្មែរបរិភោគនោះធ្វើឲ្យខ្មែរមានការព្រួយបារម្ភខ្លាចឆ្លងជម្ងឺផ្តាសាយបក្សីកើតមាន និងមានការព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វរកទីផ្សារលក់យ៉ាងលំបាកហើយថោកទៀតជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនយ៉ាងខ្លាំង។ប្រជាពលរដ្ឋសុំឲ្យលោក គោស៊ុំ សារឿត អភិបាលខេត្តនិងស្ថាប័នសមត្តកិច្ចនិងមន្ត្រីជំនាញរួមទាំងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវធ្វើការទប់ស្កាត់បក្សីកុំឲ្យឈ្មួញនាំចូលឲ្យសោះដើម្បីការពារជម្ងឺឆ្លងនិងទីផ្សារសត្វសម្រាប់ប្រជាពលរដ្ឋនិងសម្រាប់ជីវភាពរស់នៅរបស់បងប្អូនផង ។សព្វថ្ងៃនេះឈ្មួញដែលរកស៊ីដឹកទារស់នាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់គឺមានឈ្មួញ២នាក់ដែលជាឈ្មួញទិញទាបន្តឆ្លងកាត់ខ្មែរនាំឆ្លងទៅប្រទេសវៀតណាម។ដែលគេអះអាងថាមានច្បាប់ចំនួន២ទៅ៣ក្រុមហ៊ុនដែលដឹកទារស់ដែលដឹកតាមរថយន្ត១គ្រឿងចំនួន២.០០០ក្បាលតែការដឹករហូតដល់៥.០០០ក្បាលលើ៣.០០០ក្បាលគឺឈ្មួញឃុបឃិតជាមួយមន្ត្រីជំនាញនិងកម្លាំងឈរតាមបន្ទាត់ព្រំដែន ៕