បន្ទាយមានជ័យ : បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធចំនួន២ករណីនៅខេត្តបន្ទាយមានជ័យលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានស្នើរដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងកិច្ចការពារជូនប្រជាពលរដ្ឋ ដើម្បីកុំអោយពួកគាត់រស់នៅដោយភាពភ័យក្លាច ។ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណាត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ក្រៅពីការស្នើរខាងលើលោកក៏ សូមអោយអាជ្ញាមូមដ្ឋានចុះពង្រឹងប្រជាការពារហើយស្របគ្នាពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនខ្ពស់ ព្រោះបើរងចាំតែសមត្ថកិច្ចវាអាចមានការយឺតយ៉ាវមិនទាន់ពេលវេលា ។
ទន្ទឹមនិងនេះដែលឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានបន្ថែមថា បញ្ហាប្លន់ប្រដាប់អាវុធនេះ ជាកង្វល់មួយដែលខេត្តបន្ទាយមានជ័យកំពុងប្រឈម ហើយលោកក៏បានធ្វើការដាស់តឿន ដល់សមត្ថកិច្ចជាបន្តបន្ទាប់ដែលលើបញ្ហានេះ ។
សូមបញ្ជកថាសណ្ឋានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបន្ទាយមានជ័យមួយរយះនេះមានសភាពស្ងប់ស្ងាត់ធម្មតាតែនៅថ្ងៃតៃមួយគឺថ្ងៃទី23មិថុនាកន្លងទៅមានករណីប្លន់ប្រដាប់អាវុធពីករណីជាប់គ្នាដោយមួយប្លន់យកម៉ូតូនិងមួយទៀតប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាទ្បៃ។តែភ្កាមៗមួយករណីប្លន់ម៉ូតូត្រូវបានប៉ូលិសបង្ក្រាបបានបីនាក់៕