​ប្រជុំ​សាមញ្ញ​លើក​ទី​១៣​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែមិថុនា​ឆ្នាំ​២០១៥

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​សាលប្រជុំ​សាល​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៥​បានរៀបចំ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំ​ខែមិថុនា​ឆ្នាំ​២០១៥​។​ពិធី​នេះ​មានការ​ចូលរួម លោក​អ៊ុង​អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមា ជិ​ក​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម ប្រឹក្សា​នោះ​លោក​អ៊ុង​អឿន​បាន​លើកយក​៤​ចំណុច​មក​ពិភាគ្សា​។​មួយ​គឺ​ការងារ​សន្តិសុខ​សង្គម​ការងារ​សន្តិសុខ​នៅតាម​ភូមិ​ឃុំ​សុ​វត្តិភាព​ដូចជា ចោរលួច​ចោរប្លន់ ក្មេង​ទំនើង​នៅក្នុង​ភូមិ ក្មេង​ជក់​គ្រឿងញៀន ពិសេស​ល្បែង​សី​ុ​សង​ក្នុងភូមិ​ត្រូវ​បង្ក្រាប ២​ការងារ​ពង្រឹង​imageសណ្តាប់ធ្នាប់​ដោយ​មន្ទីរ​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន​និង​នគ​បាន​ចរាចរណ៍​ត្រូវខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមាន​ឡើងជា​ញឹកញាប់​ដល់​ប្រជាពលរដ្ឋ​។​៣​មន្ត្រី​ទាំងអស់​ត្រូវ​ត្រៀម​ជួយសង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​អំពី​ការប្រែប្រួល​អាកាសធាតុ​ពេល​មាន​គ្រោះថ្នាក់​មហន្តរាយ​កើតឡើង​ដែល​យើង​មើលមិនឃើញ​ដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះ​អគ្គី​ស​ភ័យ និង​គ្រោះ​ខ្យល់​កន្ត្រាក់​ជាដើម​។​៤​វិស័យ​សាសនា​តែងតែ​ទទួល​ព៌​ត័​មាន​ជា​បន្តបន្ទាប់​គឺ​តែងតែមាន​អធិករណ៍​រវាង​គ​ណះ​កម្ម​ការ​អាចារ្យវត្ត ជាមួយ​ព្រះ​ស​ង្ឈ អធិករណ៍​ទាំងអស់​ពេលដែល​ធ្វើការ​ស្រាវជ្រាវ​គឺ​image (2)ឃើញថា​ផ្តើមចេញពី​ការ​ទំនាស​ក្នុងការ​គ្រប់គ្រង​ប្រើប្រាស់​ថវិការ​និង​ទ្រព្យសម្បត្តិ​របស់​វត្ត និង​ការរំលោភបំពាន​ការប្រើប្រាស់​ដីធ្លី​ជាដើម​។​លោក​បាន​បន្តទៀតថា​ដើម្បី​ពង្រឹង​វិស័យ​សាសនា​ឲ្យ​បាន​ប្រសើរ​នោះ​នៅពេលដែល​អនុ​សំ​វចន​មហាសន្និបាត​មន្ត្រី​ស​ង្ឈ​ខេត្ត​កន្លងមក​នោះ ព្រះ​មេគុណ​ទាំង​២​គ​ណះ​បាន​ឯកភាពគ្នា​ជម្រុញ​ឲ្យ​វត្ត​ត្រូវតែមាន​បញ្ជី​ការ​គណនេយ្យ​ក្នុងការ​គ្រប់គ្រង​ថវិការ​នៅ​មន្ទីរ​ធម្មការ​និង​សាសនា​ត្រូវអនុវត្ត​ការងារ​នេះ​បន្ថែម​ដើម្បី​ឲ្យ​វត្ត​អារាម​កាន់​តែមាន​តម្លាភាព គណនេយ្យភាព​និង​សុច្ចរិត​ជាមួយនិង​ព្រះពុទ្ធ​បរិស័ទ​ដែល​បានធ្វើ​ការលះបង់​ទ្រព្យសម្បត្តិ​ធនធាន​ក្នុង​ព្រះពុទ្ធសាសនា​។​លោក​អ៊ុង​អឿន​បាន​ផ្តាំផ្ញើ​ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំងអស់​ក្រោយពី​បាន​ចូលរួម​ស្តាប់​កិច្ចប្រជុំ​រួចមក​ត្រូវ​យកទៅ​ផ្ស​ជ្វ​ផ្សាយ​ដល់​មន្ត្រី​ក្នុង​សាលាខេត្ត​ឲ្យ​បាន​ជ្រួតជ្រាប​៕image (1)