បន្ទាយមានជ័យ: ទោះបីជាមានការលើកទ្បើងពីបញ្ហាសម្រាមនៅរាយបាយមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតច្រើនលើកច្រើនសារពីសំណាក់អាជីវករយ៉ាងណាក៍ដោយនៅតែសម្រាមមានរាយបាយនៅលើកផ្លូវដើរហាក់ដូចជាទុកទទួលភ្ញៀវទេចរណ៍ជាតិអន្តរជាតិដែលចេញចូលតាមច្រកនេះខណះភ្ញៀវមានកំណើនកើនជារៀងរាលឆ្នាំ។
ទាក់ទងនិងរឿងសម្រាមខាងលើលោក អាន វណ្ណៈ ប្រធានត្រួតពិនិត្យច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានតាមទូរសព្ទ័នារសៀលថ្ងៃទី29មិថុនានេះថា លោកអត់ដែលដឹង ថាមានសំរាមដែលនៅរាយប៉ាយតាមផ្លូវនោះទេ ។លោកនឹងអោយមន្ត្រីរបស់លោកទៅមើល។ហើយមួយវិញទៀតចំពោះធុងសំរាមលោកក៏បានធ្វើការដូរនិងបន្ថែមច្រើនដងតែមិនគង់វង្សព្រោះក្មេងតែងព្យាយាមវាយបំផ្លាញ។
ជុំវិញការរាយបាយសម្រាមនេះអាជីវករដែលលក់ដូរក្នុងផ្សាររុងគ្លឿដែលចេញចូលច្រកនេះព្រឹកល្ងាចបានរិះគុណថាបានឃើញសំរាមស្ថិតនៅរាយប៉ាយគ្មានអនាម័យជំុវិញធុងសំរាម ហើយប៉ើង ពាស់វាលពាស់កាលធ្វើអោយមាត់ច្រកបាត់បង់សោភណ័ភាពកម្រឃើញមានក្រុមអនាម័យមកសំអាតណាស់ ។
ជាមួយគ្នានេះក៍មានមតិរិះគន់ច្រើនលើបញ្ហាសម្រាមនៅក្រុងប៉ោយប៉ែតក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវក្នុងការប្រមូលទុកចោលច្រើនថ្ងៃបង្កជាក្លិនស្អុយបង្កើតអោយសំបូរសត្វរុយរោមជៈក្លិនដល់ភ្ញៀវនិងប៉ះពាល់សុខភាពពលរដ្ឋ៕



































