ខេត្តបន្ទាយមានជ័យ
លោកឧត្តសេនីយ៍ត្រី អាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកអចិន្ត្រៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឨវ៉ាតបាននាំយកថវិកាចំនួន៦០ម៉ឺនរៀលនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំទៅចូលរួមពិធីបុណ្យសពលោកភោគអ៊ួម អតីតមន្ត្រីនគរបាលដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកអាត់ខែមបាននិយាយថាអំណោយដែលលោកបាននាំយកទៅចូលរួមពិធីបុណ្យសពខាងលើនេះ គឺជាការចូលរួមឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ
ខេត្តបន្ទាយមានជ័យនិងលោកគោស៊ុសារឿតអភិបាលខេត្តបន្ទាយមានជ័យនិងជា អនុប្រធានគណបក្សប្រជាជនខេត្ត។នៅក្នុងពិធីបុណ្យសពនោះដែរលោកអាត់ ខែមនិងក្រុមការងារបានធ្វើគោរពវិញ្ញាណក្ខន្ធសពនិងបានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំជូនក្រុមគ្រួសារនៃសពទើបរូបលោកបានធ្វើការប្រគល់អំណោយជូនដល់គ្រួសារសពនៅពេលនេះតែម្តង។
ស្របពេលនោះដែរលោកអាត់ ខែមក៏បានដឹកនាំក្រុមការងារ ទៅចូលរួម ពិធីបុណ្យខួប៥ឆ្នាំ របស់លោក ថាច់ សុវណ្ណ ដែលជា អតីតមន្ត្រីនគរបាល ព្រមទាំងការចូលរួម ថវិកាផងដែរ។ ជាការ ឆ្លើយតប ក្រុមគ្រួសារសពទាំង២ បានថ្លែងអំណរគុណ យ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំ ដែលបានគិតគូ និង បង្ហាញវត្តមានផ្ទាល់តែម្តង៕ 



































