កំពង់ឆ្នាំង៖រថយន្តដឹកត្រី៣គ្រឿងអត់លិខិតអនុញ្ញាពីស្ថាប័នជលផលនៅក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូន ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តចាប់យកមកប្រគល់អោយរដ្ឋបាលជលផលកំពង់ឆ្នាំងផាកពិន័ យប្រាក់បាន៧លានកន្លះ។ករណីបង្ក្រាបនេះបានធ្វើឡើងនៅយប់ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងក្រុងកំពង់ឆ្នាំង។ការផាកពិន័យនេះលេចឭថា ជលផលផាកគ្មានលិខិតស្នាមយកលុយដាក់ហោប៉ៅ តែនាយខណ្ឌ័រដ្ឋបាលជលផលបានបដិសេធន៍ថា ជាការនិយាយបំភ្លើសទាំងស្រុង។
ទាក់ទងនិងការចាប់រថយន្តដឹកត្រីទាំង៣គ្រឿងខាងលើនេះ ប្រជាពលរដ្ឋជាម្ចាស់ត្រីបានត្អូញត្អែរថា៖ពួកគាត់បានប្រមូលទិញត្រីពីប្រជានេសាទតាមកំពង់ដរ និងកំពង់ផែក្នុងមូលដ្ឋានដើម្បីដឹកយកទៅលក់នៅគី ឡូម៉ែត្រេខ៩ក្នុងទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ដែលកន្លងមកមិនដែលសមត្ថកិច្ចណាចាប់ផាកពិន័យឡើយ គឺមានពេលខ្លះមានអ្នកសុំលុយចាយបន្តិតបន្តួចតែប៉ុណ្ណោះ នៅពេលនេះស្រាប់តែចាប់ផាកពីន័យយ៉ាងចាស់ដៃតែម្តងគឺត្រូខាតបះជើងហើយ។ដោយឡែកការចាប់ផាពិន័យខាងលើនេះ ក៏មានលេចឭថា រដ្ឋបាលជលផលកន្លងមកបានឃុបឃិតយកតែលុយពីអ្នកដឹកត្រីមិនបង្ក្រាប និងពេលផាកពិន័យគ្មានលិខិតស្នាម យកលុយចែកគ្នាចាយធ្វើបាបប្រជាពលរដ្ឋ។
ពាក់ពន្ធ័ក្នុងរៀងខាងលើនេះ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖នៅក្នុងច្បាប់ស្តីពីជលផល ការដឹកជញ្ជូនផលនេសាទក្នុងរដូវបិតនេសាទជារដូវត្រីពងកូនគឺត្រូវតែមានច្បាប់អនុ ញ្ញាតពីរដ្ឋបាលជលផល។ការដឹកជញ្ជូនមិនចាំបាច់មានច្បាប់អនុញ្ញាតគឺអាចដឹកត្រីបានត្រឹម២០០គីឡូចុះលើសពី២០០គីឡូទៅត្រូវតែមានច្បាប់អនុញ្ញាត។
ចំពោះការចេញច្បាប់អនុញ្ញាតអោយដឹកត្រីនោះវិញក៏មិនអាចចេះតែចេញដោយសេរីនោះដែរ គឺលុះត្រាណាតែប្រជានេសាទនោះមានស្រះ ឬបែរចិញ្ចឹមត្រីទទួលស្គាល់ដោយស្ថប័នជលផល ហើយបានធ្វើសន្និធិស្តុកទុកត្រី ដើម្បីលក់ក្នុងរដូវបិតនេសាទ ( ឧទាហរណ៍មានស្តុកត្រី១០តោន ពេលធ្វើច្បាប់ដឹកជញ្ជូនកាត់ពាក់មីម្តងបន្តិតៗលុះត្រាដឹកត្រីអស់ក្នុងចំនួនស្តុកទុកដូចខាងលើ ) ទើបស្ថាប័នជលផលចេញលិខិតដឹកជញ្ជូនអោយបាន។ចំពោះការផាកពិន័យវិញគឺត្រូវផាកពិន័យ១គុណនិង២នៃតម្លៃត្រីនៅទីផ្សារតាមការព្រមព្រៀងគ្នា ចំ ណែកប្រាក់ផាកពិ ន័យត្រូវបង់ចូលថវិកាជាតិ៥០% ចំណែក៥០%ទៀតត្រូវបានជាប្រាក់រង្វាន់សំរាប់សមត្ថកិច្ចច្បាប់ធ្វើបែបនេះព្រោះតែចង់រក្សាទុកត្រីក្នុងរដូវពងកូន មិនចង់អោយគេចាប់លក់អាណាធិបតេយ្យ។
លោក សោម ភិរុណ បានបញ្ជាក់ថា៖ ការនិយាយថា រដ្ឋបាលជលផលឃុបឃិតកន្លងមកមិនបង្ក្រាប និងការផាកពិន័យបានលុយ៧លានកន្លះ មិនធ្វើលិខិតស្នាម យកលុយចែកគ្នាចាយនោះ ជារឿងនិយាយបំភ្លៃការពិតទាំងស្រុង សម័យនេះអត់អ្នកណាហ៊ានធ្វើបែបនេះទេ។លោកបានបន្តថា ការចាប់រថយន្តដឹកត្រីខាងលើនេះ នគរបាលសេដ្ឋកិច្ចខេត្តជាអ្នកចាប់ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាខេត្តដោយចាច់រថយន្ត២គ្រឿងដឹកត្រីមកពីឃុំកំពង់លួង ស្រុកក្រគរ និង១គ្រឿងទៀតដឹកត្រីចេញពីឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មិនបានសហការជាមួយជំនាញទេ ពេលចាប់បានទើបប្រគល់អោយជំនាញលោកពិនិត្យនិងផាកពិន័យតាមផ្លូវច្បាប់ រឿងអីដែ លសមត្ថកិច្ចជំនាញជលផលយកលុយនេះចែកគ្នាចាយបាននោះ។
ការបង្ក្រាបបទល្មើសនេសាទតាមផ្លូវច្បាប់គឺសមត្ថកិច្ចនគរបាល ត្រូវហៅជំនាញជលផលចូលរួមបង្ក្រាបព្រោះការកសាងសំណុំរឿងផាកពិន័យ ឬបញ្ជូនទៅតុលាការគឺនិតិវិធីរបស់ជំនាញជលផល។ចំណែកការចាប់ផាកពិន័យវិញគួរតែមានការយោគយល់ចំពោះប្រជាពលរដ្ឋខ្លះៗ មិនត្រូវតឹងតែងពេកឡើយ៕