សត្វទោចម្កុដមួយគូទៀតហើយ ដែលមានសំណាង និងមានសេរីភាពបានមករស់នៅបន្ដពូជ ក្នុងព្រៃធម្មជាតិនៃតំបន់រមណីយដ្ឋានអង្គរ

0

សៀមរាប ៖ សត្វទោចម្កុដមួយគូទៀតហើយ ត្រូវបានព្រលែងឲ្យរស់នៅក្នុងព្រៃ នៃរមណីយដ្ឋានអង្គរ បន្ទាប់ពីបានចិញ្ចឹមផ្សាំនៅក្នុងព្រៃខាងកើតប្រាសាទបាយ័ន អស់រយៈពេល១១ខែកន្លងមក ជាមួយនឹងបេសកកម្មការពារ ថែរក្សា អភិរក្ស គ្រប់គ្រង និងលើកតម្លៃបុរាណវិទ្យាdownload វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) ។ ពិធីលែងសត្វទោចម្កុដមួយគូបន្ថែមទៀតនេះ បានធ្វើឡើងនៅជិតខ្លោងទ្វារខ្មោច ក្នុងពៃ្រធម្មជាតិខាងកើតប្រាសាទបាយ័ន នៃរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះ ក្រោមវត្តមានរបស់ លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក និច ម៉ាក្ស តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខែ្សយោងអេកូទេសចរណ៍ នេះជាលើកទី២ហើយ ដែលសត្វទោចម្កុដ ជាប្រភេទសត្វកម្រក្នុងប្រទេសកម្ពុជា ត្រូវបាននាំមកព្រលែងក្នុងឧទ្យានអង្គរ បន្ទាប់ពីសត្វទោចម្កុដមួយគូដំបូង ត្រូវបានព្រលែងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ហើយមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ ពួកគេ (សត្វទោចញីឈ្មោលមួយគូនោះ ) បានបន្តពូជ បង្កើតកូន ពង្រីកសមាជិកគ្រួសាររបស់គេ បានមួយក្បាលទៀតហើយនោះ ។ មជ្ឈមណ្ឌលស្រាវជ្រាវសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា សត្វទោចម្កុដិ១គូក្រោយនេះ មានអាយុ៦ឆ្នាំ អាឈ្មោលឈ្មោះ បាយ័ន ព្រោះគេត្រូវបានរស់នៅក្នុងព្រៃធម្មជាតិនៃតំបន់ប្រាសាទបាយ័ន ហើយមេញីជាដៃគូនោះ មានឈ្មោះថា ទេវី ពួកគេទាំង២នាក់ ត្រូវបាននាំមកពីសួនសត្វ រមណីយដ្ឋានភ្នំតាម៉ៅ ។ មជ្ឈមណ្ឌលស្រាវជ្រាវសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានឲ្យដឹងទៀតថា សត្វទោចប្រភេទនេះ នៅប្រទេសកម្ពុជា គឺមានមិនដល់មួយម៉ឺនក្បាលនោះទេ ហើយសត្វប្រភេទនេះច្រើនរស់នៅភាគខាងលិចនៃទន្លេមេគង្គ ម្តុំជួរភ្នំក្រវ៉ាញ download (2)និងភាគខាងជើងនៃបឹងទន្លេសាប ។ បើតាមគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺនៅក្នុងឆ្នាំ២០១៥នេះ នឹងមានការនាំយកសត្វព្រៃពីរប្រភេទទៀត មកព្រលែងក្នុងព្រៃធម្មជាតិនៃតំបន់អង្គរនេះ គឺសត្វឈ្លូស និងសត្វប្រើស ដែលសត្វទាំង២ប្រភេទនេះ នឹងត្រូវនាំមកពីសួនសត្វភ្នំតាម៉ៅ ដូចគ្នា ដែរ ។ អាជ្ញាធរជាតិអប្សារា បានឲ្យដឹងដែរថា តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក រមណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ ។ ក្នុងនោះ សត្វព្រៃប្រភេទទោចម្កុដនេះ ក៏ធ្លាប់មានជីវិតរស់នៅក្នុងតំបន់អង្គរផងដែរ ប៉ុន្តែចាប់តាំងពីក្នុងចន្លោះនៃសង្រ្គាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពពួកប្រភេទសត្វទោចនេះ បានស្លាប់ផុតពូជពីព្រៃនេះ អស់ទៅហើយ ដូច្នេះហើយទើប នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព-វប្បធម៌ និងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជា្រវលម្អិតអំពីលក្ខណៈព្រៃធម្មជាតិក្នុងតំបន់អង្គរនេះ ថាពិតជាមានអំណោយផលដល់ការរស់នៅរបស់ពួកគេ ទើបយើងឯកភាពគ្នា នាំយកសត្វទោចទាំងនេះ ផ្តល់ពិភពថ្មី សម្រាប់ការបន្តពូជ របស់ពួកគេ ហើយការប្រលែងផ្តល់សេរីភាពសម្រាប់ពួកគេមានជីវិតរស់នៅតាមបែបធម្មជាតិរបស់ពួកគេនេះ គឺវាត្រូវស្ថិតក្នុងរង្វង់នៃការតាមដានថែទាំ គាំពារសុវត្ថិភាពនៃជីវិតរបស់ពួកគេផងដែរ ៕download (1)