ខេត្តប៉ៃលិន៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ំ សាឡន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចសំបុកចាប ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងរិបអូសបានថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ២៥គ្រាប់ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លូនទី០១ ឈ្មោះ សេន វណ្ណះ ភេទប្រុស អាយុ ១៤ឆ្នាំ ជាកម្មករ និងទី០២ ឈ្មោះ សាយ យ័ន្ន ភេទប្រុស អាយុ ២២ឆ្នាំ ជាកម្មករ ទាំងពីរនាក់រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដោយរកឃើញនូវថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន ២៥គ្រាប់ ។លោក ឈុន ណាត នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយមានសេចក្តីរាយ
ការណ៏ពីប្រជាពលរដ្ឋ ថានៅចំណុចកើតហេតុមានបទល្មើសគ្រឿងញៀនច្រើន ទើបលោកបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក អ៊ំ សាឡន នាយរងការិយាល័យ ធ្វើការចុះល្បាត លុះនៅវេលា០១និង៣០ រំលងអាធ្រាត ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ កម្លាំងយើងក៏ប្រទះឃើញជនសង្ស័យពីរនាក់ ។ លោកបន្តថា៖ ដោយមានការសង្ស័យ លោកក៏សុំយោបលពីព្រះរាជអាជ្ញា ធ្វើការឆែកឆេរឃើញថ្នាំញៀនប្រភេទយ៉ាម៉ា សរុប ២៥គ្រាប់ ក៏ឃាត់ខ្លូនតែម្តង រួចក៏បញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅ តុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕



































