លោកឧត្តមសេនីយ៏ ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះទៅប្រគល់ផ្ទះ១ខ្នងជូនគ្រួសារក្រីក្រមួយគ្រួសារដែលកំពុងមានជម្ងឺប្រចាំកាយទៀតផង

0

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឨបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងកូនចៅក្រោមឨវ៉ាតបានចុះទៅប្រគល់ផ្ទះមួយខ្នងនិងអំណោយមួយចំនួនធំជូនដល់គ្រួសារក្រីក្រដែលកំពុងមានជម្ងឺប្រចាំកាយនៅភូមិគោកស្រុក ឃុំស្រះរាំង ស្រុកimage (3)មង្គលបូរី ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣០មិថុនា២០១៥។លោកឨបូរិន្ទបាននិយាយថាគ្រួសារក្រីក្រមានជម្ងឺប្រចាំកាយដែលកងរាជអាវុធហត្ថទៅប្រគល់ផ្ទះឲ្យមួយខ្នងនិងសំភារះមួយចំនួនធំមានឈ្មោះ ឡា​ បូរ៉េត ភេទប្រុស​អាយុ៤៤ឆ្នាំ​អតីត​ជាយោធានិងមានកូន២នាក់រសព្វថ្ងៃនេះគាត់រស់ជាមួយកូនស្រីអាយុ១៥ឆ្នាំគាត់រស់នៅភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកឨបូរិន្ទបាននិយាយបន្តថាដោយជីវភាពគ្រួសាររបស់គាត់ក្រីក្រខ្លាំងពេកនិងថែមទាំងគាត់មានជម្ងឺប្រចាំកាយផងទៀតនោះគាត់ត្រូវលក់ទ្រព្យសម្បត្តិអស់ជាច្រើនរហូតដល់ថ្នាក់គ្មានលុយនៅក្នុងខ្លួនមួយកាក់មួយសេនឡើយទើបប្រពន្ធនិងកូនប្រុសរបស់គាត់បានចេញទៅរកការងារធ្វើនៅប្រទេសថៃបាត់ដំណឹងសូន្យសឹងអស់រយះពេល៤ឆ្នាំមកហើយមិនដែលបានលឺដំណឹងសោះ។សព្វថ្ងៃនេះគាត់រស់នៅជាមួយកូនស្រីពៅដែលត្រូវបញ្ឈប់ការសិក្សានៅថ្នាក់ទី៦។​លោកឧបូរិន្ទបានបញ្ជាក់ទៀតថារាល់ថ្ងៃនេះគាត់រស់នៅលើដីម្តាយរស់នៅបណ្តុះអាសន្ន ដែលធ្វើកូនខ្ទូមធ្វើអំពីឫស្សីប្រក់ស្បូវហើយគ្មានដីស្រែនិងចំការទេរស់ជាមួយកូនស្រីពៅរកសីុចិញ្ចឹមនៅរដូវប្រាំងដើរបេះបន្លែលក់មានត្រួយបាស់ ត្រួយអំពិល និងផ្លែក្រសាំងដើមតាមវាល និងរដូវវស្សានាងដើរដាក់ លប ទ្រូ លាន់ ពេលរកបានយកទុកហូបមួយចំនួនតូចមួយធំយកទៅលក់បានលុយទិញអង្ករអំបិលប៊ីចេងimage (4)ស្ករសម្រាប់ទុកហូប។​លោកលោកឱបូរិន្ទបាននិយាយថាដោយមានការណែនាំពីនាយឧត្តមឧត្តសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកបានធ្វើការណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់បណ្តាខេត្ត ក្រុងទូទាំងប្រទេសឲ្យយកចិត្តទុកដាក់ចុះជួយពលរដ្ឋក្រីក្រ គ្រោះធម្មជាតិផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយ។ទើបលោកនិងកូនចៅក្រោមឨវ៉ាតចុះប្រគល់ផ្ទះមួយខ្នងនិងសំភារះមួយចំនួនធំទៅឲ្យ ឈ្មោះឡាង បូរ៉េតមានជីវភាពខ្លះខាតយ៉ាងខ្លាំងដើម្បីឲ្យគាត់រស់នៅឲ្យបានសមរម្យកុំឲ្យពេលមានភ្លៀងម្តងអត់រកកន្លែងដេកគ្មាន។លោក ឱ បូរិន្ទក៏បានប្រគល់អំណោយទៅផងដែរមាមមានអង្ករចំនួន៥០គីឡូក្រាម មី១កេះទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសរ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម ធុងដាក់ទឹក២ ខ្នើយអោប២ ក្នើយកើយ២ មុង២កន្ទេល២ ភួយ២ និងថវិការ៥០មឺុនរៀល។ក្នុងឱកាសនោះផងដែរលោកឨបូរិន្ទនិងសប្បុរសជនជាច្រើននាក់ទៀតបាននាំយកអំណោយទៅជូនដល់ស្ត្រីមេម៉ាយកូន១និងចិញ្ចឹមក្មួយតូចៗ២នាក់ដែលឪពុកម្តាយទៅប្រទេសថៃចោលជាច្រើនឆ្នាំមានជីវភាពក្រលំបាកមានឈ្មោះ សួន សាវ៉ាត អាយុ៤៥ឆ្នាំរស់ភូមិ ក្រូច ឃុំស្រះរាំងស្រុកមង្គលបូរី រួមមានអង្ករចំនួន១០០គីឡូក្រាម ត្រីខ១២កំប៉ុងមី១កេះទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសរ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាមនិងថវិការ១លានរៀលផងដែរ៕image (5)