កំពង់ធំ=បុរសម្នាក់បានជិះម៉ូតូម៉ាកសង១២៥ពណ៍ខ្មៅសេរីឆ្នាំ២០០៧ក្នុងគោលបំណងទៅលេងផ្ទះសង្សានៅឯភូមិ អាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរក្នុងខេត្តកំពង់ធំ ជិះបានពាក់កណ្ដាលផ្លូវមិនទាន់ដល់ផ្ទះសង្សាផងត្រូវបានចោរប្លន់ ដោះយក ខ្សែករ១ខ្សែមាស ទំងន់៥ជីព្រមទាំងវៃម្ចាស់ម៉ូតូអោយសន្លប់ស្ដូកស្ដឹងបែកមុខបែកមាត់ ក្រោយពីរបានដឹងខ្លួនក៏ក្រោករត់ ហើយស្រែកអោយអ្នកភូមិជួយ ក្រោយមកអ្នកភូមិក៏បានទៅប្រាប់សាច់ញាតិក្រុមគ្រួសារដែលគេស្គាល់ហើយត្រូវបានបងប្រុសបង្កើតដឹកមកកាន់មន្ទឺរពេទ្យ ចំណែកម៉ូតូត្រូវបានចោរវៃកំទេចចោលនៅនឹងកន្លែង ហើយរត់បាតស្រមោល។
ជនរងគ្រោះមានឈ្មោះឆេងឆើត អាយុ២៥ឆ្នាំ ទើបតែមកពីរធ្វើការសំណង់នៅប្រទេសថៃមកលេងផ្ទះក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ ម្ដាយជនរងគ្រោះឈ្មោះសន ស៊ុន និងឪពុក ឈ្មោះ ឡេង ចេង រស់នៅក្នុងភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។តាមប្រភពពណ៍មានពីរសាច់ញាតិបងប្អូននិងម្ដាយជនរងគ្រោះបានអោយដឹងថាកូនរបស់មិនដែលមានទំនាស់
ជាមួយអ្នកណាទេគ្រាន់តែសង្ស័យថាប្រហែលស្រលាញចំស្រីដែលគេស្រលាញដែរទើបមានទំនាស់ដូច្នេះបើសិនជាចោរប្លន់មែនគេឆ្ងល់ថាម្ដេចក៏មិនប្លន់ទាំងម៉ូតូ មកដល់ពេលនេះត្រូវបានសមត្តកិច្ចសើបអង្កេតវែកមុខចោរដើម្បីចាត់វិធានការតាមច្បាប់៕