ខេត្តកំពត៖យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបីទៅបួននាក់ស្ទាក់ផ្លូវវាយនិងចាក់ពីរកាំបិតបណ្ដាលអោយស្លាប់ពេលបញ្ជូនទៅដល់ពេទ្យ ក្រោយពីមានកើតរឿងទំនាស់ពាក្យសំដីគ្នាមួយប្រាវពេលរាំធុងបាស់ការកូនអ្នកភូមិ នៅវេលាយប់ម៉ោង១០,៥០នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ ។ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាៈមុនពេលកើតហេតុ យុវជនរងគ្រោះ ឈ្មោះមានឈ្មោះផេង ទិន ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិឈ្លីតលើ ឃុំឃ្ជាយខាងត្បូង ស្រុកដងទង់ បានចូលរាំធុងបាស់លេងក្នុងពិធីមង្គលការកូនអ្នកភូមិស្ថិតនៅក្នុងភូមិឃុំខាងលើ ។ ក្រោយពីរាំបានមួយសន្ទុះក៍ស្រាប់មានទំនាស់ពាក្យសំដីគ្នានៅក្នុងវង់រាំមួយប្រាវ ហើយគេក៏បានឃើញយុវជនរងគ្រោះបានហៅក្មួយប្រុសត្រឡប់ទៅផ្ទះវិញដោយជិះម៉ូតូ ។ លុះមកដល់ពាក់កណ្តាលផ្លូវក៍ស្រាប់តែមានជនមិនស្គាល់មុខបីទៅបួននាក់បានស្ទាក់ម៉ូតូររូចធ្វើសកម្មភាពវាយនិងចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់និងស្លាប់ពេលដឹកដល់មន្ទីរពេទ្យតែម្តង ។ ចំណែកជនសង្សយ័ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ បាត់ស្រមោល ។
បន្ទាប់មកសមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថាៈជនរងគ្រោះត្រូវជនល្មើសចាក់ត្រូវចំនួនពីកាំបិត ចំកណ្ដាលដើមទ្រូង០១កាំបិត និង ក្រោមដោះខាងធ្វេង០១កាំបិទ ។សមត្ថកិច្ចបានបន្ថែមទៀតថាៈ ក្រុមជនល្មើសដែលធ្វើសកម្មភាពមកលើជនរងគ្រោះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខតាមចាប់ឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ឲ្យខាងតែបាននាពេលដ៏ខ្លីខាងមុខនេះ ៕