លោកស្នងការ​ខេត្ត​ប៉ៃលិន ប្រើ​កម្លាំង​ដៃ​ដែក បង្ក្រាប​អ្នក​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន

0

​ខេត្ត​ប៉ៃលិន​៖ គេ​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ស្នងការ​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ នឹង​បញ្ជារ​ផ្ទាល់​របស់លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បាន​និង​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​អនុវត្ត​ន៏​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​០៩ ចំណុចdownload របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា , ក្នុងនោះ​បញ្ហា​គ្រឿងញៀន ក៏​កំពុងតែ​បង្ក្រាបបាន ជា​បន្តបន្ទាប់ រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​នេះដែរ ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់​អោយ​លោក ស៊ិន សុភា​ល​ក្ម្សី និង​លោក អ៊ុយ សារ៉េត ស្នងការរង​ខេត្ត ដឹកនាំ​កម្លាំង​ការិយាល័យ​គ្រឿងញៀន និង កម្លាំង​អន្តរាគមន៍ ធ្វើការ​ចុះបង្ក្រាប​នឹង​ចាប់បាន​ជនសង្ស័យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ចំនួន ០៤​នាក់ នៅ​ចំណុច​សំបុកចាប ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។download (3)
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លូន​ទីមួយ ឈ្មោះ សុខ ចិន្តា ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ​នៅផ្ទះ​(​ផ្តល់​កន្លែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​) ,​ទី​ពីរ ឈ្មោះ ហន ហ៊ុម ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជា​កម្មករ (​អ្នកប្រើប្រាស់​គ្រឿងញៀន​) , ទី​បី ឈ្មោះ ងា​ម ចាន់ថុល ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប (​អ្នកប្រើប្រាស់​គ្រឿងញៀន​) , និង​ទី​បួន ឈ្មោះ តិ​ន ចាន់​ធិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​លាង​ឡាន (​អ្នកប្រើប្រាស់​គ្រឿងញៀន​) ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ក្នុងការ​ចុះបង្ក្រាប​អ្នកប្រើប្រាស​គ្រឿងញៀន​ខាងលើ គឺ​អនុវត្ត​ន៏​ដូច​ជាការ​ទាក់លលក មានន័យថា យើង​ចាប់បាន​ជនសង្ស័យ​ម្នាក់ សួរ​ឲ្យ​ឆ្លើយ រួច​ឲ្យ​នាំទៅរក​ទីតាំង ពេលនោះ​យើង​ក៏​ចាប់បាន​ជនសង្ស័យ​ខាងលើ ជា​បន្តបន្ទាប់ ។ ប្រភព​បន្តថា​៖ ទាំងនេះ​ដោយមាន​ការសហការ​គ្នា​បានល្អ ជាមួយ​ប្រជាពលរដ្ឋ ផងដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ចូ​ន ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធិ​ច្បាប់ ៕ download (2)