«​កុមារ​កាយ​រិ​ទ្ធិ​កម្ពុជា គឺជា​ធនធានមនុស្ស​វ័យ​ក្មេង​ដ៍​សំខាន់​នៅពេល​អនាគត​របស់​ក​ម្ពុ​ជា​»

0

ខេត្ត​កំពង់ឆ្នាំង​៖​ ​លោក ញ៉ែម សាវ៉ាត អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​កាយ​រិ​ទ្ធ​ជាតិ​កម្ពុជា​ដល់​ក្មួយៗ​សិស្សានុសិស្ស​មកពី​៤​សាលាបឋមសិក្សា​នៅក្នុង​ក្រុង​កំពង់ឆ្នាំង សរុប​ចំនួន​៦៥២​នាក់- (2) ដោយមាន​ការចូលរួម​ពី​រៀមច្បង​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា និង​លោកគ្រូ​អ្នកគ្រូ​ផងដែរ​។​ពិធី​នេះ​បានធ្វើ​ឡើង​ក្នុង​សាលាបឋមសិក្សា​គំរូ​ក្រុង នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​។​
​ ​នៅក្នុង​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា លោក ញ៉ែម សាវ៉ាត បានធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ជា​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា​ទាំងអស់​ថា​៖​កុមារ​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា គឺជា​ធនធានមនុស្ស​វ័យ​ក្មេង​ដ៍​សំខាន់ នៅពេល​អនាគត​របស់​កម្ពុជា​។​ការបង្កើត​កំលាំងកាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា គឺជា​ការចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ការអប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍន៍​កុមារ និង​យុវជន មាន​សក្តានុពលភាព​ពេញលេញ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ខ្លួនឯង និង​សង្គមជាតិ ក្លាយជា​ពលរដ្ឋ​ល្អ ចេះ​រួម​រស់នៅ​ជាមួយគ្នា​ដោយ​ភាព​សុខដុម​រម្យ​នា ប្រកបដោយ​សុខសន្តិភាព ឯកភាព​ជាតិ ក្នុង​សហគមន៍ជាតិ និង​អន្តរជាតិ​ទាំងមូល​។- (3)
​ ​លោក​បាន​បន្តថា​៖ ការអប់រំ​បានធ្វើ​ឡើង​តាម​គ្រប់​រូបភាព ដែលជា​តួនាទី​យ៉ាងសំខាន់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ចក្ខុវិស័យ ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការកសាង​ធនធានមនុស្ស ដែលជា​បញ្ហា​គន្លឹះ​នែ​ការអភិវឌ្ឍន៍​របស់​ម​នុស្ស​ម្នាក់ៗ​ផង និង​ការអភិវឌ្ឍន៍​សហគម​ន៍​ទាំងមូល​ផង ព្រោះ​កុមារ​គឺជា​ធនធានមនុស្ស​ដ៍​សំខាន់បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​ជា​ភ្នាក់ងារ​សម្រាប់​ការផ្លាស់ប្តូរ​សង្គម​តាមរយៈ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការបង្កើត​បច្ចេកវិទ្យា​ថ្មីៗ​។​ហេតុនេះ​ការលើក​កំពស់​អប់រំ​កុមារ និង​យុវជន​តាមរយៈ​ចលនា​កាយ​រិ​ទ្ធ គឺ​ធ្វើអោយ​កុមារ និង​យុវជន​ចេះ​ដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ ព្រមទាំង​ធ្វើ​គំរូ​ល្អៗ មាន​សីលធម៌​ល្អ និង​ទទួលបាន​បទពិសោធន៍​ពី​ជីវិត ការងារ ការដឹកនាំ​គ្រប់គ្រង នា​ថ្ងៃ​អនាគត ជា​អ្នក​បន្តវេន​ដ៍​សក្តិសម​របស់​ប្រទេសជាតិ​។​
​ ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់ទុក និង​ធ្លាប់មាន​ប្រសាសន៍ថា​«​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កម្លាំង​ស្នូល ជា​កោសិកា​រដ៍​រឹងមាំ និង​ជា​អនាគត​ប្រទេសជាតិ​»​។ ដើម្បី​សំរេច​អោយបាន​នូវ​គោលបំណង​នេះ យើង​ត្រូវ​ឆ្លងកាត់​ពេលវេលា​មួយ​យូរ​ក្នុងការ​អប់រំ​ក្មួយៗ​កុមារ តែ​ភារកិច្ច​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ខ្លួន​របស់​កុមារ​ប្រកបដោយ​សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌​ល្អ និង​ចេះ​រួម​រស់នៅ​ជាមួយគ្នា​ដោយ​សុខសន្តិភាព ជួយ​អោយ​សង្គមជាតិ​មាន​យុត្តិធម៌ មាន​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​៕-