ខេត្តឧត្តរមានជយ័៖ កាលពីព្រឹកថ្ងៃទី30.06.2015នេះឯកឧត្តមសថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជយ័រួមជាមួយប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងមន្ត្រីរជការជុំវិញខេត្តជាច្រើនរូបទៀតបានអញ្ជើញចុះពិនិត្យគំរោងសាងសង់អាគារសាលាបឋមសិក្សាមួយខ្នងមាន4បន្ទប់ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោជំទាវ។
>> គួរបញ្ជាក់ថាអាគារសាលាបឋមសិក្សាដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោមនិងលោកជំទាវដែលនិងត្រូវសាងសង់ក្នុងពេលឆាប់ៗនេះស្ថិតក្នុងភូមិទួលទ្រៀស ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។លោកនន់ថាអនុប្រធានការិយាលយ័អប់រំយុវជននិងកីឡាស្រុកអន្លង់វែងបាននិយាយអោយដឹងថាៈសាលាបឋមសិក្សាទួលទ្រៀសនេៈជាសាលាឧបសម្ពន្ធ័និងសាលាបឋមសិក្សាទំនប់ថ្មី មូលហេតុដោយសាភូមិនេះនៅឆ្ងាយពីសាលាបឋមសិក្សាទំនប់ថ្មី ធ្វើអោយកូនចៅប្រជាពលរដ្ឋនៅភូមិទួលទ្រៀសពិបាកក្នុងការធ្វើដំណើរទៅរៀនក៍បានមូលមតិគ្នាសាងសង់អាគារសាលាបឋមសិក្សានេះឡើងធ្វីអំពីឈើប្រក់សង្ក័សីមានចំនួន3បន្ទប់ហើយក៍បានចាត់តាំងគ្រូចំនួន3នាក់មកពីសាលាបឋមសិក្សាទំនប់ថ្មីមកបង្រៀននៅទីនេះ បច្ចុប្បន្ននេះដោយសារកំនើនប្រជាពលរដ្ឋចេះតែកើនឡើង ប្រជាពលរដ្ឋរួមជាមួយលោកគ្រូអ្នកគ្រូក៍បានសំណូមពរអោយបង្កើតសាលានេះផ្តាច់ចេញពីសាលាបឋមសិក្សាទនប់ថ្មីនិងសុំកសាងអាគារនេះធ្វើអំពីបេតុងប្រក់គ្បឿងវិញ។
>> ឯកឧត្តមសថាវីអភិបាលនៃគណះអភិបាលខេត្តបានមានប្រសាសន៍ថាដោយការយកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីបានធ្វើអោយប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃប្រជាពលរដ្ឋមានជីវភាពធូរធានិងបានធ្វើអោយមានស្ថេរភាពពេញផ្ទៃប្រទេស។យ៉ាងណាមុិញវិសយ័អប់រ៉ត្រូវបានលើកកំពស់ បានកសាងសាលារៀនអោយកៀកនិងភូមិ ឃុំរបស់បករជាពលរដ្ឋងាយស្រួលក្នុងការរៀនសូត្រមិនបាច់ធ្វើដំណើរឆ្ងាយដូចលើកមុន ជាក់ស្តែងអាគារសាលាបឋមសិក្សានេះកាលពីមុនគ្មាននោះទេ ដូច្នេះសិស្សត្រូវធ្វើដំណើរឆ្ងាយទើបដល់សាលា តែក្រោយមកយើងបានធ្វើអាគារឈើប្រក់សង្ក័សីបណ្តោះអាសន្នសំរាប់អោយសិស្សរៀន ប៉ុន្តែពេលនេះសម្តេចក្រឡាហោមសខេងនិងលោកជំទាវបានជួយកសាងអាគារថ្មប្រក់គ្បឿងមានចំនួន4បន្ទប់សំរាប់ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិនេះ។ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៏បន្តទៀតថាក្រោយអាគារនេះសាងសង់រួចបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាប្រយោជន៏ដើម្បីអោយប្រីប្រាស់បានយូរអង្វែង។នៅក្នុងឱកាសនោះឯកនោះឯកឧត្តមអភិបាលខេត្តបានចែកជូមថវិការដល់លោកគ្រូអ្នកគ្រូក៍ដូចជាប្រជាពលរដ្ឋផងដែរ៕