ខេត្តកណ្តាល៖ ក្មេងស្រីក្រមុំស្រស់ស្អាតម្នាក់គិតខ្លីបានសម្រេចចិត្តចងកសម្លាប់ខ្លួន
ដោយគ្មានមូលហេតុករណីធ្វើអត្តឃាតចងកសំលាប់ខ្លួនឯង កើតឡើងនៅវេលា
ម៉ោង19និង25 នាទីយប់ថ្ងៃទី 29ខែមិថុនាឆ្នាំ 2015 ចងកទៅ និង រនងកណ្ដាលផ្ទះ ខាងក្នុង ស្ថិតក្នុងភូមិព្រែកតានប់ ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ។ ក្មេងស្រីរងគ្រោះចងកសម្លាប់ខ្លួនឯងឈ្មោះហុក-សំណាង ភេទស្រី អាយុ 20 ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជួយលក់ដូរនៅផ្ទះឪពុក ឈ្មោះ តិច ហុក អាយុ 60ឆ្នាំ ម្ដាយឈ្មោះ សាក់- រ៉ុម អាយុ 53 ឆ្នាំ មានមុខរបរ លក់ដូរគ្រឿងសំណង់ ។
នៅយប់ថ្ងៃកើតហេតុខាងលើ ឪពុក-ម្ដាយ និង ក្រុមគ្រួសារ នៅលក់ដូរខាងក្រោមផ្ទះ
ពេលបាត់មិនឃើញកូនស្រី ក៍បានដើររកពេលឡើងលើផ្ទះ ស្រាប់តែឃើញកូនស្រី
បានចង(ក)និងខ្សែលីឡុងពណ៌ ស ឆ្នូតក្រហមវិញ3ធ្លុងមានទំហំ(8លី) ប្រវែង 2;50
ម៉ែត្រ និងរនងទ្នឹមផ្ទះស្លាប់បាត់ទៅហើយ។
បន្ទាប់មកឪពុក-ម្ដាយនិងក្រុមគ្រួសារបានកាត់ចំណងខ្សែ ទំលាក់សពមកក្រោម
ផ្ទះដាក់លើគ្រែមុនពេលសមត្តកិច្ចនគរបាលប៉ុស្តិមកដល់កន្លែងកើតខាង ។
ឪពុក-ម្ដាយ និង ក្រុមគ្រួសារបានបំភ្លីថា៖រយៈពេល23ថ្ងៃមកហើយកូនស្រីរបស់គាត់
ចេះតែឈឺក្បាល វិលមុខហើយថែមទាំងទះដៃហាក់ដូចមានវិបត្តិផ្លូវចិត្ត ។
ឪពុក-ម្តាយ ក្រុមគ្រួសារសពបានទទួលស្គាល់ថា កូនស្រីរបស់គាត់ ពិតជាបានធ្វើ
អត្តឃាតចងកសំលាប់ខ្លួនឯង ពិតប្រាកដមែន មិនមានជាប់ពាក់ពន្ធនឹងបទឃាតកម្ម
នោះទេ ។ ក្រោយពីសមត្ថកិច្ច ពិនិត្យលើសពរួច សម្ថកិច្ចបានប្រគល់សព ជូនដល់
ក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕