អធិការស្រុកសន្ទុកចាប់បានមុខសញ្ញាចោរប្លន់២នាក់

0

កំពង់ធំ ៖  ដោយសារមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ជូរ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ អោយចុះបង្រ្គាប់បទល្មើស ចោរលួច ចោរប្លន់ និងអំពើខុសច្បាប់ គឺដើម្បីរក្សាសន្ដិសុខ សុវត្តិភាពជូនប្រជាពលរដ្ន និងជាបញ្ចាផ្ទាល់ពីលោកវីរះសេនីយ៍ត្រី កែImage73 ខាន់ណារ៉ាស្នងការរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកព្រហ្មទានអោយ លោក ញែម សារិទ្ធ នាយផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋានស្រុកសន្ទុកសហការគ្នាជាមួយកំលាំងសមត្ថកិច្ចនគរបាលស្រុកសន្ទុកចុះប្រតិបត្តិការអនុវត្តន៍ដីកាចាប់ខ្លួន មុខសញ្ញាចោរប្លន់ បាន ២នាក់បានដោយជោគជ័យ។
ក្នុងការចុះចាប់នេះ ចាប់បានមុខសញ្ញាចោរ ប្លន់ ទី១ ឈ្មោះ មឿង ចន្ដា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិបល្ល័ង្កលិច ឃុំដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី២ឈ្មោះ អែមImage70 សំអូនភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្លាកែត ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សព្វថ្ងៃរស់នៅភូមិ បា្រសាទ ឃុំប្រាសាទ ស្រុកសន្ទុក ជនល្មើសទាំង២នាក់ត្រូវបានចាប់ខ្លួនតាម ដីកាចាស់លេខ ១២១ ២០០៥ ចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០០៥ និង លេខ ០៦ ២០០៥ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥ ពីបទប្លន់ ទ្រព្យសម្បត្តិ ។ក្រោយពីចាប់ជនល្មើសទាំង២នាក់រួចក៏បញ្ចូន មកអធិការដ្ឋានក្រុងស្ទឹងសែនដើម្បីកសាងសំនុំរឿងបញ្ចូនទៅស្នងការនគរបាលខេត្តកំពង់ធំ រួចបញ្ចូនទៅតុលាការ អនុវត្តន៍តាមច្បាប់កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ៕20150630_153348 20150630_153330