ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥ដើម្បីបំបាត់មនុស្សអវិជ្ជា

0

ខេត្តបន្ទាយមានជ័យ ៖ នៅសាលប្រជុំក្នុងមន្ទីរអប់រំខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១ខែ កក្កដា ឆ្នាំ២០១៥េនេះបានបើកយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥។យុទ្ធនាការអក្ខរកម្មនេះមានការចូលរួម លោកអ៊ុំរាត្រី អភិបាលរងខេត្ត លោកឈើយចាន់ណា ប្រធានមន្ទីរអប់រំimage (3)យុវជនកីឡា និងលោកគ្រូនិងអ្នកគ្រូជាច្រើននាក់ទៀត។លោកឈើយចាន់ណាបានមានប្រសាសន៍ថាការបើកយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥នេះមានគោលបំណងបំបាត់មនុស្សអវិ ជ្ជាដូចពាក្យស្លោកបានចែងថា អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។លោកបានបន្តទៀតថាសព្វថ្ងៃនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជានិច្ចចំពោះការលើកកំពស់លើវិស័យអប់រំ. និងបណ្តុះបណ្តាលវិជ្ជាជីវះដើម្បីជំរុញការកសាងអភិវឌ្ឈសមត្តិភាពធនធានមនុស្ស ប្រកបដោយគុណភាព មានចំណេះដឹងនិងចំណេះធ្វើពិតប្រាកដ មានសីលធម៍និងអត្តចរិតថ្លៃថ្នូរ មានសុខភាពល្អ កាយសម្បទារឹងមាំមួននិងមានស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីរួមចំណែកការកសាងប្រទេសជាតិឲ្យimage (2)រីកចំរើនជឿនលឿនដូចបណ្តាប្រទេសនៅក្នុងតំបន់និងនៅពិភពលោក។លោកអ៊ុំរាត្រីក៏បានមានប្រសាសន៍ដែរថាមន្ត្រីរាជការទាំងអស់ត្រូវចុះបំពេញការការងារនៅតាមមូលដ្ឋានត្រូូវឆ្លៀតចុះទៅដល់អក្ខរកម្មក្នុងការជំរុញណែនាំប្រជាពលរដ្ឋដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សាឲ្យបានរៀនសូត្រសារជាថ្មីនៅតាមថ្នាក់រៀនអប់រំក្រៅប្រពន្ធដើម្បីបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋដែលជាជនពិការឲ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រតាមស្ថានភាពជាក់ស្តែង។លោកអ៊ុំរាត្រីបានបន្តទៀតថាលោកគ្រូនិងអ្នកគ្រូត្រូវបង្កើនឆន្ទះពង្រឹងក្រមសីលធម៍វិជ្ជាជីវះជាគ្រូបង្រៀនដើម្បីចូលរួមលើកកំពសការងារអប់រំទាំងក្នុងនិងក្រៅប្រពន្ធ័ឲ្យមានការអភិវឌ្ឈឈានឡើងទាំងផ្នែកបរិមាណនិងគុណភាព។លោកបានបន្តទៀតថាសិស្សនិសិត្ស នៅគ្រិះស្ថានសាធារណះឯកជនត្រូវចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរនៅតាមថ្នាក់អក្ខរកម្មដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួនចំណែកអាណាព្យាបាលជួយជរុញបងប្អូន កូន ចៅឲ្យបានចូលរៀនសាលាចំណេះទូទៅឲ្យបានគ្រប់ៗគ្នា៕image (1)