កម្លាំង​ស្នងការ​ខេត្តកំពង់ធំ ចាប់​រថយន្ត​ឆ្លាម​ដឹកឈើ​គ្រញូង​នឹង​ឃាត់​ខ្លូន​ស្ត្រី​បីនាក់​ជា​តៃកុង​ព្រមទាំង​អ្នករួមដំណើ​

0

ខេត្តកំពង់ធំៈ ស្ត្រី​ជើង​ឆ្នើម​បីនាក់​បើករថយន្ត​កាមរី​ឆ្លាម​ដឹកឈើ​គ្រញូង​ឆ្លងដែន ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​ខេត្តកំពង់ធំ ក្របួច​ជាប់ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​នៅលើ​ផ្លួ​វ​ជាតិ​លេខ​៦២ កាលពី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំនុច​ភូមិ​ស័​ក្ត​បី​អ៊ុំ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

លោក​អាំង​សុជា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ទូរ​ទស្ស​ន៏​ហង្ស​មាស​ឲ្យ​ដឹងថា មុននឹង​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​ខាងលើនេះ​បាន ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​បីនាក់ គឺ​លោក​បានទទួល​ព័​ត៍​មាន​ពី បណ្តាញ ថា​មាន​រថយន្ត​ឆ្លាម​ព​ព៍សរ គ្មាន​ស្លាក​លេខ​ដឹកឈើ​គ្រញូង​ចេញពី​ចំនុច​គោលដៅ ដោយ​ក្តាប់បាន​សភាព​ការ​ណ៏​ភ្លាមៗ លោក​ក៏​ស្នើសុំ​ទៅ​ថ្នាក់លើ​ដើម្បី​បញ្ជា​កម្លាំង​ឃាត់​ចាប់​រថយន្ត​នោះ​តែម្តង​។

យោងតាម​ចម្លើយសារភាព​របស់​ស្ត្រី​បីនាក់​នោះបាន​ឲ្យ​ដឹងថា ពួកគេ​បាន​ដឹកឈើ​គ្រញូង​នេះ ចេញ​មកពី​ភូមិ​ស្រអែម ខេត្តព្រះវិហារ ហើយ​បំរុង​យកទៅលក់​នៅ​ខេត្តកំពង់ចាម តែ​ត្រូវអស់​ល័​ក្ខ​ជាប់អន្ទាក់​សមត្ថកិច្ច​ខេត្តកំពង់ធំ​។ ស្ត្រី​បីនាក់​ខាងលើ​នោះបាន​បន្តថា សូមកុំ​ឲ្យ​អ្នក​សារ​ព័​ត៍​មាន​ថតរូប​គាត់ ព្រោះ​ពួគគាត់​ស្មាស់​គេ​ថែមទាំង​មិន​ប្រាប់​ឈ្មោះ​ហើយ​

គ្រាន់តែ​ដឹងថា​ពួកគេ​ទាំងបី​នាក់​នេះ រស់នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​គ្រញូង​នឹង​ស្ត្រី​នាក់​បាន​ប្រគល់អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ធ្វើការ​វាស់វែង ឈើ​គ្រញូង​នៅក្នុង​រថយន្ត​នោះ​មាន​ចំនួន​២១​ដុំ ស្មើនឹង​២០០​គីឡូក្រាម ចំនែក​ស្ត្រី​បីនាក់​កម្លាំង​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​។​ ​Image3 Image2 Image1Image9