យុវជន២នាក់ត្រូវបានប៉ូលិសចាប់ខ្លូនពាក់ពន្ធ័ជាប់សង្ស័យប៉ុនប៉ងរំលោភប្លន់ស្រ្តីជនជាតិ បទេសម្នាក់នៅកោះរ៉ុង

0

ខេត្តព្រះសីហនុ ៖ យុវជនចំនូន២នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសនែស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុតាមរុករកចាប់ខ្លូនបានជាបន្តបន្ទាប់ក្រោមបទចោទប្រកាន់ជាប់ពាក់ពន្ធ័អំពើប្លន់កាបូបស្ពាយនិងប៉ុនប៉ងរំលោភសេពសន្ទវៈលើស្រ្តីជនជាតិបរទេសម្នាក់។ហេតុការណ៍ចាប់IMG-20150630-WA0064ខ្លូនជនជាប់សង្ស័យទាំងពីនាក់ខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥នៅតំបន់កោះរ៉ុងសង្កាត់កោះរ៉ុងក្រុងព្រះសីហនុ។.សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនជាប់សង្ស័យដែលចាប់ខ្លូនខាងលើមានឈ្មោះទី១ឈ្មោះ ស៊ុន សំណាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងសំណង់ ។ ២-ឈ្មោះ ខាត់ សារ៉េត ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ អ្នកបំរើក្នុងហាងនៅតំបន់កោះរ៉ុង។ដោយឡែកស្រ្តីជាជនរងគ្រោះដែលត្រូវ ជនសង្ស័យ ទាំងពីរនាក់ខាងលើប៉ុនប៉ងរំលោភនិងប្លន់យកកាបូបស្ពាយនោះមានឈ្មោះ CHIHARU YABUKI ភេទស្រី អាយុ៣០ឆ្នាំជនជាតិជប៉ុន កាន់លិខិតឆ្លងដែនលេខ TK 2788881 មុខរបរទេសចរណ៍IMG_1082449537841
.ពាក់ពន្ធ័ករណីខាងលើនេះស្រ្តីរងគ្រោះ ឈ្មោះ CHIHARU YABUKIបាននិយាយប់រៀបរាប់ ប្រាប់ឲ្យ ដឹងថា នៅ វេលា ម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥នេះរូបនាងបានទៅអង្គុយលេង លើឆ្នេរខ្សាច់តែម្នាក់ឯងលុះក្រោយមកក៍ស្រាប់តែមានមនុស្សប្រុសម្នាក់បានមកចាប់នាងព្រមទាំងទាញខោស្លីបចេញ ពីខ្លួននាង បំរ៉ុងរំលោភ តែនាងបានខាំបបូរមាត់ និងប្រតាយប្រតប ហើយជននោះ បានរត់គេចខ្លួនព្រមទាំងយកកាបូបស្ពាយរបស់នាងចំនូនមួយទៅជាមួយផងដែរ។.ស្រ្តីរងគ្រោះបានបន្តទៀតថាក្រោយពីរមានបញ្ហារមិនទាន់បានប៉ុន្មាននាទីផងខណៈពេលរូបនាងរៀបទៅប្តឹងសមត្ថកិច្ចឲ្យជូយក៍ស្រាប់តែមានមនុស្សម្នាក់ផ្សេងទៀតបានមកចាប់នាងប្រតាយប្រតប់ផ្តូលទៅលើឆ្នេរខ្សាច់ក្នុងគោលបំណង់ប៉ុនប៉ងរំលោភនាងទៀតប៉ុន្តែរត្រូវនាងស្រែកឆោឡោហៅឲ្យគេឯងជូយជាហេតុធ្វើឲ្យជននោះភ័យក៍បានរត់គេចខ្លួនបាតក្នុងពេលនោះតែម្តងទៅ។ភ្លាមៗនោះស្រ្តីរងគ្រោះក៍បានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចប៉ូលិសឲ្យជូយធ្វើអន្តរាគមន៍តាមចាប់ជនជាប់សង្ស័យផងដែរ។សត្ថកិច្ចប៉ូលិសIMG-20150630-WA0063ដែលឈរជើងប្រចាំការនៅលើកោះរ៉ុងក្រោយពីរបានទទូលពាក្យបណ្តឹងស្រ្តីរងគ្រោះភ្លាមក៍ចាប់ផ្តើមបើកការស៊ិបអង្កេតស្រាវជ្រាវភ្លាមៗផងដែរតាមរុករកចាប់ខ្លូនសង្ស័យរហូតដល់រសៀលទើបកំណត់មុខសញ្ញាច្បាស់លាស់ឈានដល់ការចាប់បានចំនូន២នាក់តែម្តង។.ជនជាប់ស្ស័យទាំងពីរនាក់នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសាភាពថាពូកគេពិតជាបានប្រព្រត្តិដូចការចោទប្រកាន់របស់ស្រ្តីរងគ្រោះប្រាកដមែនដោយសារតែកាលនោះពូកគេឃើញស្រ្តីរងគ្រោះនៅតែម្នាក់ឯងឃើញដូចទំនងក៍ចូលទៅធ្វើការចាប់រំលោភតែម្តងទៅប៉ុន្តែរដល់ពេលរំលោភមិនបានសម្រេចក៍ឆក់យកកាបូបស្ពាយវិញម្តង(កុំឲ្យស៊យ)។
បច្ចុប្បន្នជនជាប់សង្ស័យត្រូវបានបញ្ជូនពីកោះរ៉ុងមកការិយាល័យជំនាញ ដើម្បីបន្តរនិតិវិធី ចាត់ការតាមផ្លូវច្បាប់។IMG_1087681069051