ផ្លូវលំមួយខ្យែជាងមួយគីឡូម៉ែត្រប្រជាពលរដ្ឋសាមគ្គីប្រមូលប្រាក់គ្នាធ្វើដោយខ្លួនឯង ព្រោះស្នើទៅថ្នាក់លើយូរហើយមិនឆ្លើយតប

0

ខេត្តកំពង់ឆ្នាំង៖ ផ្លូវលំមួយខ្យែប្រវែងជាង១គីឡូម៉ែត្រ ដែលបានរងការខូចខាតជាយូរមកហើយ គ្មានការជួសជុល ពេលនេះប្រជាពលរដ្ឋ និងសហគមន៏ រួមទាំងអ្នកប្រកបរបរអាជីវកម្មលើផ្លូវនេះបាន បានសហការណ៏សាមគ្គីប្រមូលប្រាក់គ្នា ចាក់ដី ជួសជុលផ្លូវនោះឡើងវិញIMG-20150630-WA0008រួចរាល់ជាស្ថាពរ និងបានប្រើប្រាស់ដោយក្តីសប្បាយរីករាយបន្ទាប់ពីដែលបានផ្លូវធ្វើដំណើរបានស្រួលបែបនេះ ។ លោក ហេង ហំ មេភូមិកំពង់អួរ បាននិយាយអោយដឹងថាៈ ផ្លូវលំមួយខ្យែនេះ មានប្រវែង ១២១៥ម៉ែត្រ ត ភ្ជាប់ពី ភូមិសិរី ទៅភូមិកំពង់អួរ ក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៏ ។ ផ្លូវនេះបាន រងការខូចខាតជាច្រើនឆ្នាំមកហើយ កន្លងមក អាជ្ញាភូមិ ឃុំ ក៏បានធ្វើសំណើរទៅថ្នាក់លើផងដែរ ដើម្បីជួយជួសជុលផ្លូវមួយខ្យែនេះ តែចាំបាត់ៗ មិនឃើញមានថ្នាក់ណាចុះមកដោះស្រាយឡើយ ដោយលំបាក ក្នុងការធ្វើដំណើរ ទៅមក ទាំងការដឹកជញ្ជូនកសិផល ទាំងសិស្សទៅសាលារៀន ពិសេសពេល មានអ្នកជម្ងឺត្រូវដឹកទៅមណ្ឌលសុខភាព ទើបប្រជាពលរដ្ឋ ក្នុងសហគមន៏ រួមទាំងអ្នកប្រកបរបរអាជីរកម្មលើផ្លូវនេះ មានអ្នកបើកគោយយន្ត អ្នកមានរថយន្តដឹកដី បានសហការណ៏គ្នា ប្រមូលថវិកាជួលរថយន្តដឹកដី និងអាប៊ុលឈូសដីមកជួសជុលផ្លូវនេះរយៈពេល២ថ្ងៃគឺថ្ងៃទី ២៨ និង២៩ខែមិថុនា ឆ្នាំ២០១៥រួចរាល់តែម្តង ។ លោក អឿន ហ៊ី ប្រធានសហគមន៍ ភូមិកំពង់អួរបាននិយាយថាៈ ផ្លូវមួយ ខ្យែនេះកាលពីមុនបានខូចខាតប្រជាពលរដ្ឋប្រើមិនកើត រហូតអ្នកជំងឺត្រូវដឹកជញ្ជូនទៅមណ្ឌលសុខភាពមានការលំបាកមែនទែនទៅមិនទាន់ពេលវេលា តែពេលនេះប្រជាពលរដ្ឋ សហគមន៏ និងអាជា្ញធរភូមិឃុំ ស្រុក ផ្តើម គំនិតរៃលុយគ្នាធ្វើផ្លូវនេះរួច នៅថ្ងៃទី២៩ខែមិថុនា ដោយធ្វើIMG-20150630-WA0005អស់៣លានរៀល ក្នុងនោះបានមកពីគណៈ បក្សប្រជាជន គឺជំទាវ សឹង ស៊ីយុន ១០០ដុល្លា, អ្នកមានអាជីវកម្មលើផ្លូវនេះ ១លាន៦០ម៉ឺនរៀល និង ប្រជាពលរដ្ឋ ១លានរៀល ។ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌ មាននិយាយអោយដឹងថាៈ ផ្លូវមួយខ្យែនេះ ប្រជាពល រដ្ឋបានចលនាគ្នាទិញដីចាក់ ក្នុងនោះដែរមានមានការចូលរួមពីអាជ្ញាធរ ជួយមើលការខុសត្រូវ ក្នុងឈួស ឆាយ ពង្រាបអោយបានស្មើល្អ ។ កន្លងមកផ្លូវនោះមានការលំបាកណាស់ ក្មេងទៅរៀនជួលការរអិលកប់ភក់ កប់ជ្រាំ ទើបយើងនាំគ្នាផ្តើមគំនិត ធ្វើផ្លូវនេះឡើងវិញ ដោយកន្លងមកអាជ្ញាធរបានធ្វើសំណើរសុំជួសជុលផ្លូវមួយខ្យែនេះដែរ តែមកដល់ពេលនេះថ្នាក់លើមិនទាន់មានឆ្លើយតបឡើយ ។ លោក សឿន វុយ អាយុ៤៣ឆ្នាំ រស់នៅភូមិល្បើក ឃុំខុនរ៉ង ប្រជាជាពលរដ្ឋប្រកបរបរដឹកឥវ៉ាន់តាមគោយន្ត បាននិយាយថាៈ ខ្ញុំសប្បាយចិត្តណាស់កាលមុនខ្ញុំដឹកសម្ភារៈ តាមនេះលំបាកណាស់ សុទ្ឋតែភក់ ឥឡូវបានស្រួល ខ្ញុំសូមអរគុណ ដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ដែលសហការគ្នា ។ អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ កិ ជាតា អាយុ៣៥ឆ្នាំ បាននិយាយថាៈ កាលមុនជិៈម៉ូតូក៏មិនចង់រួចដែរ តែឥឡូវនេះ បានប្រជាពលរដ្ឋនិងអាជ្ញាធរចូលលុយគ្នា ធ្វើផ្លូវបានជិៈស្រួលជាមុនហើយ ។ ប្រជាពលរដ្ឋបាននិងអាជ្ញាធរសំណូមពរថា៖ផ្លូវលំមួយខ្យែខាងលើនេះ បើគ្មានការជួយធ្វើបន្ថែមពីថ្នាក់លើទេនោះ ផ្លូវនេះនឹងត្រូវឆាប់ខូចវិញ ព្រោះការជួយជុលខាងលើ គ្រាន់តែសម្រួលក្នុងការចរាចរណ៏មួយរយះតែប៉ុណ្ណោះ៕IMG-20150630-WA0021 IMG-20150630-WA0006