​សិប្បកម្ម​ដុះ​ស្លែរ​របស់លោក យ៉េត និង ឡុង​លី​សាយ មេព្រៃ​មិន​ខ្ចី​បង្ក្រាប​ទុក​ចិញ្ចឹម​ឆ្នាំងបាយ

0

​កំពង់ធំៈ សិប្បកម្ម​ចំនួន​៥​កន្លែង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​នៅ​ចំនុច អូរ​ល្អក់​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​ដំណើរការ​ដោយ​រលូន ដោយ​ពុំ​មានការ​ខ្វល់ខ្វាយ​ពី​សំណាក់​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ឡើយ​ដែល​ត្រូវបាន​គេ​ដឹងថា មានការ​ត្រូវដង ត្រូវផ្លែ​គ្នា​អស់ហើយ ទើប​3សមត្ថកិច្ច​ជំនាញ​ទុក​សិប្បកម្ម​ទាំងនេះ​រក​ចំណូល ដាក់​ហោ​ប៉ាវ​ដោយ​មិន​ខ្វល់​ពី​ច្បាប់​បន្តិច​ណា​សោះ​។​
​តាម​ការឃ្លាំមើល​ពី​សក​ម្ម​ភាព កាប់បំផ្លាញ​ព្រៃឈើ ស្ថិតនៅ​ក្នុងព្រៃ​ឡង់ ត្រូវបាន​គេ​ដឹងថា បណ្តាលមកពី​មានការ​បើកភ្លើង​ខៀវ ពី​សំណាក់​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​លោក​អ៊ុន បុ​ត អភិបាលស្រុក​សណ្ដាន ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​រ៉​ន ចែ​ហ៊​ង អា​ចាប យាយ​ញ៉ិ​ប និង​ឡុង​លី​សាយ សុទ្ធតែ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ប្រចាំ​ស្រុក​សណ្ដាន ជួល​ឲ្យ​ប្រជាពលរដ្ឋ អា​កាប់​ពី​ព្រៃ​ឡង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ រួច​ដឹក​ជ​ញ្ចូ​ន​យ៉ាង​រំភើយ ហើយ​មក​ប​ល្លែង​ជា​ឈើ​ស្របច្បាប់ ដឹក​ចេញ​បន្តកន្ទុយ គ្នា​ដោយ​គ្មាន​ការ​អើពើ​ពី​លោក​មេព្រៃ​នោះឡើយ ។​5
​ចំណែក​ឈើ​ដែល​បាន​អាកា​ត់ នៅ​ព្រៃ​ឡង់​មួយចំនួនធំ ត្រូវបាន​ដឹកជញ្ជូន​មកកាន់ ដេប៉ូ​ឈើ​របស់ លោក យ៉េត ដែលមាន​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​យក​ស្បែក​មក​កាង បើក​កន្លែង​ទីតាំង​អា​ជ្រៀក ឈើ​ដោយ​ខុសច្បាប់ និង​បានធ្វើ​សកម្មភាព​ជាច្រើន​ឆ្នាំ​មកហើយ តែ​សមត្ថកិច្ច​ជំនាញ មិន​ហ៊ាន​បង្ក្រាប​នោះ ទេ ជាហេតុ​ធ្វើ​ឲ្យ​មានការ សង្ស័យថា​មានការ​ឃុបឃិត​គ្នា បើកដៃ​ឲ្យ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុស ច្បាប់​ចូល​សិប្បកម្ម​លោក យ៉េត ទាក់ទិន​និង​ការចោទប្រកាន់ថា លោក យ៉េត ជា​អ្នក​ដាក់​ថ្នាំ​សណ្តំ​មេព្រៃ ឲ្យ​ជាប់​ត្រគៀក ងាកខ្លួន​មិន​រួច មិនអាច​លូកលាន់​ក្នុង​មុខរបរ​សិប្បកម្ម​របស់លោក​បាន​ទេ ចំណែក​ទូ​ស័ព្ទ​លោក​យ៉េត​វិញ​ពុំ​អាចធ្វើ​ការទំនាក់ទំនង​បានទេ ទោះ​ទូរស័ព្ទ​ចូល​រាប់សិប​ដង តែ​មិន​ព្រម​លើក ទើប​ពុំមាន​ការបំភ្លឺ​ពី​ករណីនេះ​។​2
​លោក ឡាយ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង បាន​ឲ្យ​ដឹងថា​លោក យ៉េត ដែលមាន​សិប្បកម្ម​នៅ​អូ​ល្អក់ មានច្បាប់​បើក​សិប្បកម្ម តែ​ពុំមាន​ច្បាប់​អា​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នោះទេ ចំណែក​ចែ​រ៉​ន ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ចំនុច ទំ​អោ​ង នោះ​គឺ​ខុសច្បាប់​ទាំងស្រុង លោក​បាន​បញ្ជាក់ថា គឺ​ចែ​រ៉​ន​បាន​លួច ដឹកឈើ​នេះ​បើ​សមត្ថកិច្ច​ឃើញ​និង​ត្រូវ​ចាប់ ប៉ុន្តែ​ហេតុអ្វី​បានជា មន្ត្រី​ប្រចាំការ​របស់លោក ដែល​ឈរជើង​មិន​ព្រម​រាយការណ៍​សោះ​។​
​ប្រភពពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍ បាន​សម្តែង​នូវ​កា​សោកស្តាយ ខណៈពេលដែល​ព្រៃ​ឡង់ កាន់តែ​រលាយ ហិនហោច​បន្តិច​ម្តងៗ ដោយ​ស្នាដៃ​អ្នកមានអំណាច មាន​បក្សពួក នាំគ្នា​កាប់បំផ្លាញ​ដោយ ពុំ បានគិត​គូរ​ពី​ផលប្រយោជន៍​របស់​ជាតិ គិតតែ​ពី​ផលប្រយោជន៍ រក​លាភស្ការៈ​ដាក់​ហោប៉ៅ​រាងខ្លួន តែ​បើសិនជា​សមត្ថកិច្ច​ជំនាញ​មានការ​ធូរ​លុង​បែបនេះ ព្រៃ​ឡង់​នឹង​ក្លាយជា​វាល​រហ​រដ្ឋា​ន​និង​សល់​តែត្រឹម​ឈ្មោះ​ព្រៃ​ឡង់​តែប៉ុណ្ណោះ​នា​ថ្ងៃ​អ​នាគ​ត់​។​
​ដោយ ប៊ុន រិទ្ធីCAM01460