ខេត្តសៀមរាប៖. កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥សង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានរៀបចំពិធីដាំកូនឈើនៅសាលាបឋមសិក្សាភូមិអូឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទា. គឹមសុទ្ធនាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ សមត្ថកិច្ចនានាក្នុងឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សសរុប៖១៨៤នាក់ ស្រី៩០នាក់ផងដែរ។
.ក្រោយពីមតិស្វាគមន៏របស់លោកគុញ ហ៊តប្រធានក្រុមព្រឹក្សាឃុំខ្វាវរួចមក លោកទា គឹមសុទ្ធនាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានឡើងអានសន្ទរកថា និងមានប្រសាសន៏សំណេះសដំណាលជាមួយប្រជាពលរដ្ឋនិងសិស្សានុសិស្ស លោកបានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងនាសម័យសង្គមរាសនិយមដែលការដាំកូនឈើឡើងវិញនេះបានចាប់បដិសន្ធិតាំងពីទសវត្យទី៣០មកម្លេះ ស្ថិតក្រោមព្រះរាជ្ជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបរម្យរដ្ឋណះកោដសម្តេចឪ សម្តេចតា សម្តេចតាទួតជាទីគោរពសក្ការះ បានជុំរុញការងារឲ្យក្លាយទៅជាពិធីប្រពៃណីជាតិមួយហៅថា បុណរុក្ខទិវា។ ជាក់ស្តែងក្រោយពីប្រទេសជាតិបានបង្រួបបង្រួមឡើងវិញព្រះករុណាជាម្ចាស់ជីវិត្តតំកល់លើត្បូង មានព្រះទ័យចាប់អារម្មណ៏ជាអាទិភាពលើវិស័យព្រៃឈើ ដោយព្រះអង្គតែងមានព្រះបន្ទូលដាស់តឿនរំលឹកនឹងជុំរុញកិច្ចការ ការពារព្រៃឈើនិងដាំឈើឡើងវិញ។ រាជរដ្ឋាភិបាលបានធ្វើកំណែរទំរងវិស័យព្រៃឈើយ៉ាងសកម្មដោយចាត់ទុកព្រៃឈើជាអាយុជីវិត្តជាតិ ខិតខំពុះពារគ្រប់ឧបសគ្គនិងផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានធម្មជាតិ និងលុបបំបាត់ភាពអនាធិបតេយ្យគ្រប់រួបភាព។ គោលដៅយូអង្វែងរបស់ប្រទេសយើងគឺការអភិរក្ស គ្រប់គ្រងធនធានធម្មជាតិ ជីវះចំរុះនិងប្រព័ន្ធអេកូឡូស៊ី។ ចូលរួមចំណែកក្នុងការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ បង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងដើម្បីធ្វើការអភិវត្តសេដ្ឋកិច្ចសង្គម និងបរិស្ថានឲ្យបានល្អប្រសើរ។ លោកក៏បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការពារព្រៃឈើ ឈប់កាប់បំភ្លាញព្រៃឈើ វិលមកធ្វើមុខរបរកសិកម្មឲ្យពិតប្រាកដ ជួយថែរក្សាព្រៃឈើ ចូលរួមចំណែកដាំដើមឈើ ព្រោះព្រៃឈើក្នុងប្រទេសយើងកាន់តែរិចរិលហើយ បើយើងមានព្រៃឈើធ្វើឲ្យយើងមានបរិស្ថានល្អ ព្រៃឈើគឺជាគំរបផែនដី សំរាប់ទប់ស្កាត់កំដៅនិងបម្រែបម្រួលអាកាសធាតុផ្សេងៗ។ ថ្ងៃនេះសង្កាត់រដ្ឋបាលព្រៃឈើខ្វាវបានយកកូនឈើចំរុះចំនួន៣១៥ដើមក្នុងនោះមានដើមគគី, ឈើទាល,បេង,ក្រញូង,ត្រាច,និងរំដួលជូនសិស្សនិងប្រជាពលរដ្ឋដាំ។ បន្ទាប់មកលោកក័បានយកអំណោយជាសៀវភៅនិងប៊ិចចែកជូនសិស្សចំនួន៨០នាក់ក្នុងមួយនាក់ទទួលបានសៀវភៅ១ក្បាល ប៊ិចមួយដើម។ ចុងក្រោយលោកបានចូលរួមដាំកូនឈើជាមួយសិស្សនិងប្រជាពលរដ្ឋក្នុងទីធ្លាសាលាបឋមសិក្សាភូមិអូយ៉ងសប្បាយរីករាយផងដែរ៕ ( ដោយ ព្រំ សុខា)