ប៉ោយប៉ែត៖សត្វមាន់ថៃរាប់រយតោនកំពុងសំរុកចេញតាមច្រករបៀងនៅគ្រប់ទីកន្លែងទូទាំងខេត្តបន្ទាយមានជយ័ដោយឡែកច្រករបៀងប៉ែកខាងត្បូងនៃក្រុងប៉ោយប៉ែតក៍មានសកម្មភាភសំរុកចេញមាន់ថៃផងដែរក៍ប៉ុន្តែគេអត់ឃើញមានមន្ត្រីជំនាញណាម្នាក់ចេញមុខទៅទប់ស្កាត់ឡើយគឺមានតែឃើញអស់លោកខាងលើនោះនាំគ្នាទៅដាក់ខែឬទៅដាក់កុងត្រូលរាប់ក្បាករថយន្តយកលុយតែប៉ុណ្តោះ។
សូមបព្ជាក់ដែលថាក្នុងអំឡុងនៃដើមខែមិថុនាឆ្នាំ២០១៥រហូតមកដល់ដើមខែកក្តដានេះគេបានសង្កេតឃើញមានសកម្មភាពលួចចេញសតូមាន់រស់មាន់ងាប់របស់ថៃជាច្រើនតោនមកតាមច្រករបៀងរាល់យប់រាល់ថ្ងៃតែម្តងដែលទង្វើបែបនេះវាផ្ទុយពីកាហាមឃាត់របស់ក្រសួងកសិកម្មទៀតនោះហើយការដឹកមាន់ចេញពីប្រទេសថៃដ៍ច្រើនបែបនេះត្រូវបានមហាជនជាច្រើននាំគ្នាដាក់ការសង្ស័យថាទំនងជាមន្ត្រីជំនាញនាំគ្នាទៅដាក់ខែទេដឹងទើបគ្នានចំណាប់ការយ៉ាងដូចឆ្នេះ។
ថ្មីៗនេះគេបានសង្កេតឃើយថាមានច្រករបៀងមួយកន្លែងនៅភូមិអូស្អំឃុំអូតាពរ័ស្រុកមាឡៃខេត្តបន្ទាយមានជ័យដែលច្រកទាំងនោះត្រូវបានគេស្គាល់ច្បាស់ថាជាកម្មសិទ្ធរបស់ឈ្មោះអឿមឌឿមជាមេប៉ុស្តិប្រចាំការនៅទីនោះតែម្តងហើយមន្ត្រីប៉ូលិសរូបនេះរស់នៅក្នុងអង្គភាពការពារព្រំដែនគោកវរះសេនាតូចលេខ៨១៥ដែលឈរជើងការពារទឹកដីនៅទីនោះតែម្តង។
លោកឈិតលី មេបញ្ជាការប៉ូលិសវរះការពារព្រំដែនគោកវរះសេនាតូចលេខ៨១៥ប្រចាំស្រុកម៉ាឡៃបានអោយដឹងថាប៉ូស្តិដែលកូនចៅរបស់គាត់មានដាក់សាច់មាន់ថៃនោះគឺជាកូនចៅរបស់គាត់មែនប៉ុន្តែទីតាំងច្រកនោះវាគឺជាឃ្លាំងដែលឈ្មួញនាំមាន់ចេញពីច្រករបៀងស្រុកសំពៅលួនខេត្តតបាត់ដំបងឯណោះហើយយកមកផ្ញើរទុកនៅកន្លែងប៉ុស្តិរបស់កូនចៅគាត់តែម្តងលោកឈិតលីបានបន្តទៀតថារឿងមាន់របស់ឈ្មួញទាំងនោះគឺគេមានច្បាប់អនុញ្ញាតិត្រឹមត្រូវពីក្រសួងកសិកម្មគ្រប់គ្រាន់អស់ហើយរីឯច្បាប់ដែលថាហាមឃាត់ពីមន្ត្រីកសិកម្មនោះគឺលោកអត់ដឹងទេចាំមើលលោកសួទៅថ្នាក់លើបន្តទៀត ដោយឡែកនៅឯ
ច្រករបៀងក្រុងប៉ោយប៉ែតប៉ែកខាងត្បូងក៏មានមាន់សម្រុកចេញមកដែរតែគ្មានប៉ូលិស៨៩១ដែលឈរជើងនៅទីនោះបំភ្លឺអោយអ្នកកាសែតណាម្នាក់ឡើយដោយសាទូរស័ព្ទចុចចូលច្រើនដងហើយគ្មានអ្នកទទួល៕