ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងស្នើឲ្យអគ្គលេខាធិការដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំបង្កើនយន្តការពង្រឹងសមត្ថភាព ដល់សមត្ថកិច្ចជំនាញ និងអ្នកពាក់ពន្ធ័ដើម្បីបំរើកិច្ច សហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាពក្នុងពេលដែលសមត្ថកិច្ចថ្នាក់ជាតិចាប់បានជិត៥៥គីឡូក្រាមហើយមានអ្នកពាក់ពន្ធ័មកដល់ខេត្តស្ទឹងត្រែង។
នៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ០១កក្កដានេះលោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៏ថា៖បញ្ហាបង្ក្រាបគ្រឿងញៀន សមត្ថកិច្ចចំរុះនៅក្នុងខេត្ត ក៏ដូចជាក្រសួងបានធ្វើសកម្មភាពយ៉ាងសកម្មសម្រេចលទ្ធផលបានល្អប្រសើរក្នុងមួយឆ្នាំៗ។
លោក អភិបាលខេត្តមានប្រសាសន៏បន្ថែមថា៖ដើម្បីបង្កើនប្រសិទ្ធភាពលើសកម្មភាពនេះនិងបញ្ចៀសឲ្យផុតពីពាក្យរិះគន់ថា៖ខេត្តស្ទឹងត្រែងជាទឹកដីជនល្មើសនាំគ្រឿងញៀនឆ្លងកាត់ស្នើឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំឲ្យមានវគ្គបំប៉ន់សមត្ថភាពទៅលើមន្ត្រីជំនាញអញ្ចឹងទេដើម្បីដោះស្រាយកិច្ចការទាំងនេះជាមួយនេះខ្ញុំសុំស្នើចំពោះមុខសកម្មភាពអនុវត្តរបសយើងឲ្យបានជោកជ័យបន្តទៅទៀត។
លោកឧត្តមសេនីយឯកលី គីមឡុង អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៏ទទួលនូវសំណូមពរនេះ ដើម្បីយកដាក់ឆ្លងទៅប្រធានអាជ្ញាធរជាតិសំរេច និងចាប់ផ្តើមអនុវត្តឲ្យបានឆាប់ពីព្រោះថ្នាក់ជាតិ ក៏ទទួលស្គាល់ដែរថាទឹកដីខេត្តស្ទឹងត្រែង នូវជាប់ប្រទេសឡាវមានលក្ខណៈស្មុគ្រស្មាញទាមទារឲ្យមានសមត្ថភាពគ្រប់គ្រាន់និងការយល់ដឹងចាប់ពីសិស្សនុសិស្សឡើងទៅ។
យុវសិស្ស យ៉ាវ ភារិនរៀនថ្នាក់ទី១០ Eសាលាហ៊ុនសែនស្រែពោធិបានចាត់ទុកថានេះជាចំណេះដឹងថ្មីមួយទៀតហើយក្នុងនាមជាយុវជនកាកបាតក្រហមផងនិងយកចំណេះដឹងដែលទទួលបានទៅជួយផ្សព្វផ្សាយបន្ត ខ្ញុំហ្នឹងជួយផ្សព្វផ្សាយទៅខាងក្រៅ ដើម្បីឲ្យយុវជនទាំងអស់បានយល់ដឹងគ្រប់ៗគ្នា និងងាកទៅរកការរៀនសូត្រដើម្បីឲ្យពូកគាត់ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀននិងប្រើពាក្យថា៖ទេចំពោះគ្រឿងញៀន។
លោកយង់សុវឌ្ឍនាអភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋានគណ៖កម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តបានបញ្ជាក់ថា៖នៅក្នុងឆ្នាំ២០១៤ខេត្តស្ទឹងត្រែងកំលាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនបាន៦៦លើកឃាត់ខ្លួនជនសង្ស័យ៩៩នាក់ក្នុងនោះស្រី១៥នាក់និងមានជនជាតិឡាវ៩នាក់រួមនិងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់២២.២៨៧គ្រាប់មេតំហ្វេតាមីនម្សៅ៩.២១២,៧ក្រាម។និងនៅឆមាសទី១ឆ្នាំ២០១៥បង្ក្រាបបាន២៧ករណីឃាត់ខ្លួនជនសង្ស័យ៤៩នាក់ក្នុងនោះស្រី៧នាក់វត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់៤.៤០២គ្រាប់មេតំហ្វេតាមីនម្សៅ១.៩៨២,៩ក្រាមកើនលើសឆ្នាំ២០១៤ ចំនួន១៥ករណីគិតក្នុងរយៈពេលដូចគ្នា។
សូមបញ្ជាក់ថា៖ពាក់ពន្ធ័និងបញ្ហាគ្រឿងញៀននៅថ្ងៃទៅ៣០មិថុនាម្សិលមិញនេះកំលាំងចំរុះថ្នាក់ជាតិនិងថ្នាក់ខេត្តក៏បានចុះមកស្រាវជ្រាវរភស្តុតាងពាក់ពន្ធ័និងគ្រឿងញៀនជិត៥៥គីឡូក្រាមដែលចាប់បាននូរាជធានីភ្នំពេញកាលពីថ្ងៃទី១៦មិថុនា និងបានបិតការចរាចរណ៏ស្នាក់នៅនិងរកស៊ីផ្ទះលោកដាំញ៉ាចំនួន២កន្លែងផងដែរ៕