អភិបាលខេត្ត​ស្ទឹងត្រែង​ចុះ​ពិនិត្យ​កម្ម​ភាព​សាងសង់​ស្ពាន​លូ​នៅតាម​ផ្លូវ​អភិវឌ្ឍ​ន៏​ព្រុំដែន​

0

​ស្ទឹងត្រែង​៖ ​អភិបាលខេត្ត​ស្ទឹងត្រែង ចុះ​ពិនិត្យ​និង​ជំរុញ​ឲ្យ​កងវិស្វកម្ម​ស្ថាបនា​លូរ​ប្រអប់​ចំនួន​២១​និង​ស្ពាន​ចំនួន​២​កន្លែង​តាម​បណ្តោយ​ផ្លូវ អភិវឌ្ឍ​ន៏​ព្រំដែន​កម្ពុជា​ឡាវ​ឲ្យ​ហើយ​តាម​ផែនការ​និង​មាន​គុណភាព​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង​។034.50​ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្លូវ​និង​លូរ​ស្ពាន​ចំនួន​២៣​កន្លែង​តាម​បណ្តោយ​ផ្លូវ​អភិវឌ្ឍ​ន៏​ព្រំដែន​កម្ពុជា​ឡាវ​ដែល​កំពុង​ស្ថាបនា​ដោយ​កងវិស្វកម្ម​ក​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៥​នេះ លោក​កុល​សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍​ជំរុញ​ឲ្យ​ក្រុម​វិស្វកម្ម​ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​ឆាប់​ពីព្រោះ​ផ្លូវ​និង​ស្ពាន​នេះ​ពេល​ស្ថាបនា​រួចរាល់​នឹង​ក្លាយទៅជា​ផ្លូវ​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គា​ល់ហើយ​យើង​ក៏​អាច​ការពារ​នួវ​បូរណភាព​ទឹកដី​របស់​ជាតិ​យើង​បាន​តទៅ​អនាគត​។​
​លោក​អភិបាលខេត្ត​មានប្រសាសន៍​ទៀតថា​៖​ប្រយោជន៍​សំខាន់​ខាងលើនេះ​អាជ្ញាធរខេត្ត​និង​បន្ត​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ន៏ ចំណែក​កងវិស្វកម្ម​ត្រូវខិតខំ​ព​ន្លឿ​ន​ដល់​ការស្ថាបនា​ផ្លូវ​នេះ​ឲ្យ​បានសំរេច​តាម​ទិសដៅ​តាម​ផែនការ​របស់​អគ្គមេបញ្ជាកា​រ​និង​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​អាជ្ញាធរខេត្ត​នៅ​ខាងក្រោយ​ក៍​ខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គ្រប់​លទ្ធភាព​ជួយ​ដល់​ក្រុមការងារ​ទាំងអស់​សំដៅ​ធ្វើ​ឲ្យ​ការការពារ​បូរណភាព​របស់​យើង​មាន​ភាពរឹងមាំ​ជា​ប្រវត្តិសាស្ត្រ​សំរាប់​អនាគតជាតិ​នៅពេល​ខាងមុខ​។0.10_14.50
​លោក​សេង​អិដ្ឋ ប្រធាន​ក្រុម​កង​វិស្វក​កម្ម​លេខ​៧១៧​ដឹកនាំ​ស្ថាបនា​ផ្លូវ​នេះ​បាន​បញ្ជាក់ថា​៖​ក្រុមការងារ​បានធ្វើ​សកម្មភាព​ស្ថាបនា​អស់​រយៈពេល​ជាង​៥​ខែ​មកហើយ​រួមទាំង​ផ្លូវ​ស្ពាន​និង​លូរ​ជាច្រើន​កន្លែង​ទោះបី​នៅ​ខែវស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ជួប​ការលំបាក​យ៉ាងណាក៏ដោយ​។​
​លោក​ប្រធាន​ក្រុម​កង​វិស្វក​កម្មបាន​អះអាងថា​៖​ចំពោះ​ផ្លូវ​ធ្វើការ​ឈូសឆាយ​បាន​ជាង​៥០​គីឡូម៉ែត្រ​លើស​ផែនការ​ចំណែក​ស្ពាន​លូរ​យើង​ក៏បាន​ត្រៀមកំលាំង​ហើយ​ជាស្រេច​ដែរ​តំបន់​នេះ​គឺជា​អូរ​វា​ច្រើន​ពេល​ភ្លៀង​ទៅ​ផ្លូវ​វាង​ជួប​ការលំបាក​បន្តិច​ក៏ប៉ុន្តែ​កំលាំង​ស្ពាន​មក​ដាក់​គ្រប់​អស់ហើយ​២៣​កន្លែង​គឺ​រៀបចំ​អស់ហើយ​ចំ​ហើយ​កំលាំង​លូរ​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​បណ្តើរៗ​ដែរ​។​
​សូមបញ្ជាក់ថា​៖​ផ្លូវ អភិវឌ្ឍ​ន៏​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ចាប់​ចេញពី​ចំណុច​ផ្លូវជាតិ លេខ​៧ ក្នុងភូមិ​សាស្ត្រ​ទឹកដី​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​ទៅតាម​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំង​២​កម្ពុជា​ឡាវ​បាន​ឯកភាពគ្នា​បោះបង្គោល​រួច​កាលពី​ឆ្នាំ​២០០១​ហើយ​នៅក្នុង​ឆ្នាំ​២០១៥​នេះ​ផ្លូវ​ផែនការ​អភិវឌ្ឍ​ន៏​៥០​គឺ​ឡូ​ម៉ែត្រ​និង​ត្រូវធ្វើ​ស្ពាន​ចំនួន​២​កន្លែង​លូរ​ប្រអប់​២១​កន្លែង​និង​លូ​រមូល​ចំនួន​៧១​កន្លែង ៕03 06 24.51 03 06_14.49