ការអនុវត្ត​សាល​ដិ​កា​តុលាការ​រឿង​ដី​ទំនាស់​ខាងត្បូង​ព្រះវិហារ​ខ្មែរឥស្លាម​នៅ​ឃុំ​ឈូកស​ស្រុក​ ​កំពង់ត្រឡាច​មិនបាន​សំរេច ដោយមាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​លើកគ្នា​មក​តវ៉ា​ ​​

0

​ខេត្តកំពង់ឆ្នាំង​៖ ការអនុវត្ត​សាល​ដិ​ការបស់​តុលាការ​កំពូល ដែល​បាន​បណ្តេញ​ប្រជាពលរដ្ឋ​២​គ្រួសារ កំពុង​រស់នៅ​លើដី​ជាប់ របង​ព្រះវិហារ​ខ្មែ​ឥស្លាម ស្ថិតក្នុង ភូមិ​ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ បានIMG-20150701-WA0005​លើកគ្នា​មក​តវ៉ា​និង​តាម​បណ្តឹង​ភាគី​ដើមបណ្តឹង ដែល​បាន​អះអាងថាៈ​ជា​ម្ចាស់​ដី ។
​ ​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​នេះ ត្រូវបាន​លោក តាំ សារឿន អភិបាលស្រុក​កំពង់ត្រឡាច បញ្ជាក់​អោយដឹង​​ថា​៖​ពី​ដើមឡើយ នៅពេល​ព្រះវិហារ​ខ្មែរឥស្លាម​កំពុង​សាងសង់ មាន​អនិកជន​រស់នៅ​ប្រទេស​អាម​រិ​ក បាន​​មក​បញ្ចុះ​បញ្ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​វិហារ​ដោយបាន​សន្យាថា​៖ នឹង​ដោះស្រាយ​គោលនយោបាយ​អោយ​ពួកគាត់​រើចេញ ដោយ​យក​ដី​ជុំវិញ​វិហារ ធ្វើ​ផ្លូវ សម្រាប់​ព័​ទ្ឋ​ជុំវិញ​វិហារ ដែលមាន​ទទឹង ៣,៨០​ម៉ែត្រ​។ កាលណោះ​ប្រជាពលរដ្ឋ​ដែល​សុ​ទ្ឋ​សឹង​ជា​ខ្មែរឥស្លាម​បាន​យល់ព្រម តែ​ចាប់ពីពេលនោះ​មក​អនិកជន​អាមេរិក​ទាំងនោះ មិនបាន​ផ្តល់ប្រាក់​មក​ទេ ហើយ​ដី​ជុំវិញ​វិហារ ត្រូវបាន​ប្រជាពលរដ្ឋ​ទាំងនោះ សន្ម​ត់​ថា​៖​ជា​ដី​ផ្លូវ​រហូតមក មិន​ត្រឹមតែ​ប៉ុណ្ណឹង ព្រះវិហារ​ឥស្លាម​នេះ​ក៏បាន​ធ្វើ​ប្លង់​បញ្ជាក់ថា​ដី​ជុំ វិហារ ដែលមាន​ទទឹង​៣,៨​ម៉ែត្រ ជា​ដី​ព្រះវិហារ​ទៀតផង ។98 ប៉ុន្តែ​ដី​ទាំងនោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ ដោយ ឡែក ដី​ដែលមាន​ទំនាស់ គឺជា​ដី​ដែល​នៅ​ពី​ខាងត្បូង​ព្រះវិហារ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ កំពុង​រស់នៅ ។
​ ​លោក​បាន​បញ្ជាក់ទៀតថា​៖ ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​សុ​ទ្ឋ​ជា​ស្ត្រី​មេម៉ាយ កំពុង​រស់នៅ​លើដី​ផ្លូវ ជាប់​ពី​ខាងត្បូង​ព្រះវិហារ មានឈ្មោះ លី ម៉ា​រី និង​ឈ្មោះ លី ណាស់ ២​គ្រួសារ​នេះ​ដោយ​សំអាងថា​ជា​ដី​ផ្លូវ​​របស់​ព្រះវិហារ ក៏​មិន​បានធ្វើ​ប្លង់​អ្វី​ដែរ ។ ដោយឡែក ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែលជា​ដើមបណ្តឹង មាន​​ឈ្មោះ លី ម៉ាត់ ភេទ​ប្រុស ឈ្មោះ​នេះ​កំពុង​រស់នៅ​ជាប់​ពី​ខាងត្បូង​២ គ្រួសារ​នេះដែរ និង​មាន​ប្លង់ បញ្ជា ក់ថា​៖​ខាងជើង​ជាប់​និង​វិហារ​ឥស្លាម មានន័យថាៈ​បាន​បាត់​ដី​ផ្លូវ​របស់ វិហារ​បាត់ទៅហើយ ទើប បណ្តាលអោយមាន​បញ្ហា​ទំនាស់​នេះ​កើតឡើង​យ៉ាង​រ៉ាំរ៉ៃ ។ ដោយសារ​សំអាង​លើ​ប្លង់ ដែល​បញ្ជា​ក់ដោយ ជំ នា​ញ​សុរិយោដី​បែបនេះហើយ ទើប​តុលាការ​កំពូល​សម្រេច​អោយឈ្មោះ ម៉ាត់ លី ជាដើម​បណ្តឹង​ឈ្នះក្តី ចំ ណែ​ក ប្រជាពលរដ្ឋ​សំអាងថា​ដី​នេះ​ជា​ដី​ផ្លូវ​របស់​វិហារ ទើប​នាំគ្នា​ប្រឆាំង​ការតវ៉ា ដែល​មកដល់​ពីនេះ​​ការអនុវត្ត​សាលដីការ​របស់​តុលាការ​ចំនួន​៣​លើក​មកហើយ​ដែល មិន​ទទួលបាន​ជោគជ័យ ។IMG-20150701-WA0003
​ កម្លាំងប្រដាប់អាវុធ ដែល​បាន​ចុះទៅ​អនុវត្ត​សាល​ដិ​កា​នេះ​បាន​ដកថយ​មកវិញ​នៅពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ប្រឆាំង​ដាច់ខាត​នឹង​ការអនុវត្ត​សាល​ដិ​ការ​នេះ ព្រោះ​ពួកគាត់​បាន​អះអាងថា ដី​ទទឹង​៣,៨០​ម៉ែត្រ​ជា​ដី​របស់​ព្រះវិហារ មាន​ប្លង់​ត្រឹមត្រូវ​ដូចគ្នា និង​បាន​រិៈ​គន់​ថាៈ មន្ត្រី​ជំនាញ ធ្វើអោយមាន​កំហុស​ក្នុង​ការចេញ​ប្លង់​ជាន់គ្នា​នេះ ។​ចំណេ​កម​ន្ត្រី​ភូមិបាល​ស្រុក​កំពង់ត្រឡាច​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ក​ក្នុង​រឿង​ខាងលើនេះ ៕IMG-20150701-WA0002
​ ​