​រថយន្ត​ដឹក​ត្រី​ឆ្តោ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​បន្ទាយ​ចក្រី​​សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​

0

(​ខេត្តព្រៃវែង​)៖ ត្រី​ឆ្តោ​រាប់សិប​តោន​ដែល​ឈ្មួញ​កំពុង​សំរុក​ដឹកជញ្ជូន​តាម​ប្រភេទ​រថយន្ត​យី​ឌុប និង​រថយន្ត កូរ៉េ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី នាពេល​សព្វថ្ងៃ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​កំពុងតែ​សប្បាយចិត្ត​បើកដៃ​យ៉ាង​ពេញទំហឹង​អនុញ្ញាតិ​អោយមាន​ការ20150603_110058នាំ​ចូល​ត្រី​ឆ្តោ​អត់​ប៉ាស្ព័រ​ទាំងថ្ងៃទាំងយប់​យ៉ាង​គ​គ្រិ​ក​គគ្រេង​។ ជាពិសេស​មន្ត្រី​ជំនាញ​ជលផល​ខេត្តព្រៃវែង​កំពុង​ទទួលបាន​ផលប្រយោជន៍​យ៉ាង​ក្រាស់​ក្រើល​ពី​ក្រុម ឈ្មួញ​នាំ​ត្រី​ឆ្តោ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​បន្ទាយ​ចក្រី​ជា​យូរ​ឆ្នាំ​មកហើយ ។​
​ជាការ​ពិតណាស់​បើ​គ្មាន​ភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​ជលផល ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ត្រី​ឆ្តោ​មិនអាច​រកស៊ី​ដុះ​ស្លែ និង​យ៉ាង​ស្រួល​បែបនេះ​បានឡើយ ។ នេះ​សរ​បញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​ថា មន្ត្រី​ជំនាញ​ជលផល​ខេត្ត ព្រៃវែង​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ណាមួយ​ពី​ក្រុម​ឈ្មួញ​ទាំងអស់នោះ​ហើយ​បានជា​គ្មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចេញមុខ​សួរ​នាម រឺក៏​ធ្វើការ​បង្ក្រាប​ម្តងណា​នោះទេ ។20150603_110058 ប្រភពពី​កម្មករ​លើក​ត្រី​ដាក់​ឡាន​បាន​ប្រាប់​កម្ពុ​ជាថ្មី អោយដឹងថា ឡាន​ដឹក​ត្រី​តាម​ច្រក​បន្ទាយ​ចក្រី​មាន​ក្រុម​ឈ្មួញ​ជាច្រើន​អ្នក ហើយ​ឈ្មួញ​ទាំងអស់នោះ សុទ្ធតែ​ជនជាតិ​វៀតណាម​ដឹកជញ្ជូន​តាម​ច្រក​នេះ​រាប់​ឆ្នាំ​មកហើយ មាន​ឈ្មួញ​មួយចំនួន​បង្កប់​កូន​ត្រី​ឆ្តោ​ចូលមក​ស្រុក​បាន​យ៉ាង​ស្រួល គ្មាន​ព្រួយ​បារ​ម្មណ៍​ការបង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ ព្រោះ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ជូន​លោក​មន្ត្រី​ជំនាញ​ទាំងអស់នោះ​ហើយ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ផងដែរ​កម្ពុ​ជាថ្មី​ព្យាយាម​សូម​ការបំភ្លឺ​ពី​លោក អូន ស៊ី​ណាត នាយ​ខ័​ណ្ឌ​រដ្ឋបាល ជលផល​ខេត្តព្រៃវែង​ផងដែរ តែ​មិន​ទាក់ទង​បាន ៕