តាកែវ៖ ប្រជាជនមានប្រតិកម្មទៅលើលោកអភិបាលស្រុកព្រៃកប្បាសដែលយកដីវត្តឲ្យបុគ្គលឯកជនធ្វើផ្លូវចូលធនាគារប្រាសាក់ ជាថ្នូរនិងប្រយោជន៍ផ្ទាល់ខ្លួន
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឲ្យដឹងថា មានការឃុបឃិតគ្នារបស់ក្រុមមន្ត្រីពាក់ពន្ធ័យកដីកម្មសិទ្ធរបស់វត្តព្រៃល្វា ឲ្យបុក្គលឯកជនម្នាក់ជាម្ចាស់ផ្ទះជួលធ្វើផ្លូវចូលឲ្យធនាគាប្រាសាក់។តាមសេចក្ដីរាយការបានបន្ដទៀតថាដីវត្តដែលអភិបាលស្រុកយកធ្វើផ្លូវនោះមានទទឹង៤មែត្រនិងបណ្ដោយ៦០មែត្រ។ប្រភពដដែលបានបន្ដថា ពីមុនមកនៅចំនុចខាងក្រោយស្នាក់ការធនាគាប្រាសាក់នេះ មិនមានផ្លូវចាស់នោះទេ តែដោយសារបុក្គលឹកធនាគាប្រាសាក់មិនមានកន្លែងចតរថយន្ដនិងម៉ូតូនោះក៏បានបង្ខំឲ្យម្ចាស់ផ្ទះឈ្មោះចែពត រកកន្លែងសំរាប់ដាក់រថយន្ដនិងម៉ូតូឲ្យបុក្គលឹករបស់ខ្លួនបើមិនដូច្នោះទេខាងធនាគារនិងទៅរកជួលកន្លែងផ្សេងសម្រាប់ធ្វើការវិញ។ ដោយមានហេតុផលបែបនេះម្ចាស់ផ្ទះឈ្មោះចែពត បានទៅឃុបឃិតគ្នាជាមួយលោក អ៊ិត សា អភិបាលស្រុកព្រៃកប្បាសឲ្យជួយសម្រួលដោយយកដីជាកម្មសិទ្ធរបស់វត្តព្រៃល្វាធ្វើផ្លូវដោយមានទទឹង៤ម៉ែត្រនិងបណ្ដោយ៦០ម៉ែត្រដើម្បីឲ្យបុគ្គលឹកធនាគារប្រាសាក់បានចូលរថយន្ដនិងម៉ូតូ។ក្រុមប្រជាពលរដ្ឋបានលើកឡើងទៀតថាលោក អ៊ិត សា អភិបាលស្រុកព្រៃកប្បាសបច្ចុប្បន្នចូលចិត្តតែប៉ះពាល់ដីអ្នកដទៃ មិនថាដីបឹងដីទួលដីវត្តនោះទេឲ្យតែមានប្រយោជន៏ដល់ខ្លួន ជាក់ស្ដែងដីវត្តយកធ្វើផ្លូវខាងលើ គឺមានប្រយោជន៏បុក្គលតែម្នាក់ប៉ុណ្ណោះមិនមែនជាប្រយោជន៏រួមស្អីនោះទេ ព្រោះម្នាស់ផ្ទះជួលនោះជាអ្នកមានប្រាក់ដូច្នេះគាត់អាចបញ្ជាក្បាលអាជ្ញាធរបាន។ជុំវិញករណីខាងលើលោកអ៊ិត សាអភិបាលស្រុកព្រៃកប្បាសបានឲ្យអ្នកយកព័ត៌មានយើងដឹងថាលោកទទួលបានរបាយការពីមន្ត្រីថា្នក់ក្រោមរបស់លោកថា ដីនៅចំនុចខាងលើជាផ្លូវចាស់ពីមុនមកហើយលោកនៅមិនទាន់បានចុះទៅដល់កន្លែងផ្លូវនេះនៅឡើយ។លោកអភិបាលស្រុករូបនេះបានបន្ដទៀតថាបើតាមសេចក្ដីរាយការពីមន្ត្រីថ្នាក់ក្រោមរបស់លោកដូចជាមិនមានពាក់ពន្ធ័និងប្រយោជន៏បុក្គលម្នាក់ឈ្មោះចែពតនោះទេតែយ៉ាងណាលោកនិងកោះហៅអ្នកពាក់ពន្ធ័ក្នុងរឿងនេះមកសាកសួរ រួមទាំងក្រុមមន្ត្រីរបស់លោក។គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះលោកឡាយ វណ្ណៈអភិបាលខេត្តតាកែវបានថ្លែងនៅឯសាលាស្រុកអង្គរបុរីក្នុងពិធីប្រកាស់ចូលកាន់តំណែងរបស់លោកឌឹម គឹមសានអភិបាលស្រុកអង្គរបុរីថ្មីថាធ្វើជាអភិបាលស្រុកមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ៕