ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១ខែកក្កដាឆ្នាំ២០១៥នៅទីបញ្ជាការដ្ឋានវរះ៥១៥ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៥១ស្ថិតនៅភូមិស្លរក្រាម ឃុំស្ករក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូរទៅនៅនឹងកន្លែងដើម្បីពង្រឹងការពារជាតិមាតុភូមិពិធីបើកវគ្គបំប៉នហ្វឹកហ្វឺនទូទៅនៅនិងកន្លែងនោះមានការចូលរួម លោកឧត្តសេនីយ៍ ត្រី សេងធារិនមេបញ្ជាការរងនាយសេនាធិការនិងសិក្ខាកាមជានាយទាហាន ពលទាហានចំណុះឱ្យកងពល៥១ចំនួន២៦២នាក់និងគ្រូបង្ហាត់១៨នាក់គ្រូគ្រប់គ្រោង៣នាក់បានចូលរួមវគ្គហ្វឹកហ្វឺននេះផងដែេដែលមានរយ:ពេល៣០ថ្ងៃចាប់ពីថ្ងៃទី១កក្កដារហូតដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥វគ្គហ្វឹកហ្វឺនបំប៉នជំនាញនេះរៀបចំទូរទៅនៅហ្នឹងកន្លែង។លោកសេងធារិនបាននិយាយថាក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះរួមមានសិក្ខាកាម២៦២នាក់ហ្វឹកហាត់បំប៉នពង្រឹងទូរទៅនៅនឹងកន្លែងវរះសេនាតូច៥១៥ចំណុះកងពលតូចថ្មើរជើងលេខ៥១ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋនិងមាតុប្រទេសផងដែរ។លោកសេងធារិនបាននិយាយបន្តទៀតថាពិធីហ្វឹកហ្វឺននេះគឺសិក្សាមានរយៈពេលចំនួន៣០ថ្ងៃហើយសិក្ខាកាមទាំងអស់បើកវគ្គសិក្សានៅទីបញ្ជាការដ្ឋានកងពលតូចលេខ៥១ហើយការហ្វឹកហាត់វគ្គបំប៉ននេះដើម្បីពង្រឹងកងអនុសេនាធំគាំទ្រនិងលើកកំពស់សមត្ថភាពលើការប្រើប្រាស់ជំនាញដើម្បីបង្កើនសមត្ថភាពដល់កងកម្លាំងក្នុងការប្រើប្រាស់ឲ្យស្ទាត់ជំនាញក្នុងការធ្វើសង្គ្រាមដើម្បីច្បាំងតទល់និងសត្រូវឈ្លានពាន។ លោកសេងធារិនបានបន្តទៀតថានេះជាលើកដំបូងហើយនៅការបើកវគ្គបំប៉នដល់កងកម្លាំងនៅក្នុងឆ្នាំ២០១៥នេះហើយក៏ជាផែនការទូរទាំងក្នុងភូមិភាគ៥ផងដែរបើយើងមិនមានជំនាញនេះទេទោះបីយើងមានអាវុធទំនើបយ៉ាងណាក៏ដោយគឺបានត្រឹមតែនាំគ្នាសែងរត់ប៉ុណ្ណោះបើសិនយើងមិនបានហ្វឹកហាត់ដល់កងកម្លាំងនោះទេ។លោកសេងធារិនបានធ្វើការផ្តាំផ្ញើរដល់សិក្ខាកាមទាំង២៦២នាក់នេះត្រូវយកចិត្តទុកដាក់គោរពវិន័យសណ្តាប់ធ្នាប់ ឯកសណ្ឋានជៀសវាងពីការជក់គ្រឿងញៀន ល្បែងស៊ីសងពិសេសគឺត្រូវគោរពច្បាប់ចរាចរណ៏និងត្រូវយកជំនាញនេះទៅបំរើការងារដល់អង្គភាពឲ្យបានល្អលោកក៏សូមឲ្យសិក្ខាកាមទាំងអស់ត្រូវយកជំនាញនេះទៅបំរើប្រជាពលរដ្ឋក៏ដូចជាបំរើប្រទេសជាតិដើម្បីបង្កើនសមត្ថភាពឲ្យកងទ័ពមានសមត្ថភាពឲ្យបានគ្រប់គ្រាន់ក្នុងការការពារជាតិមាតុភូមិផងដែរ៕