ខេត្តព្រះសីហនី៖ សប្បកម្មធ្វើអជីវកម្មបកសាច់ខ្យងហូលចំនូន៣ដែលមានទីតាំងនៅតាមបណ្តោយតំបន់ផែកំពេញត្រូវបានគេសង្កេតឃើញថាកំពង់បំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដោយសំបកខ្យងក្នុងមួយថ្ងៃៗត្រូវបានគេទំលាក់ចាក់ចូលទៅក្នុងទឹកសមុទ្រមិនតិចជាង៣ទៅ៤តោននោះឡើយ។ចំណែកឯអាជ្ញាធរមូលដ្ឋានក៍ដូចជាមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ពន្ធ័ជាពិសេសមន្ទីរបរិស្ថានតែម្តងហាក់ដូចជា មិនការចាប់អារម្មលើបញ្ហារនេះសោះតែផ្ទុយទៅវិញបែបជានាំគ្នាបណ្តែតបណ្តោយឲ្យក្រុមរកស៊ីបកសាច់ខ្យងទាំងនោះធ្វើអ្វីៗតាមតែអំពើចិត្ត។
.ក្រុមប្រជានេសាទជាច្រើនដែលរស់នៅតំបន់ផែកំពេញបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាជារៀងរាល់ឆ្នាំឲ្យតែដល់ដើមខែមិថុនាដែលជារដូវនេសាទខ្យងហូលនេះសប្បកម្មរកស៊ីបកសាច់ខ្យងទាំង៣កន្លែងខាងលើនេះតែងតែចាប់ផ្តើមធ្វើសកម្មភាពជាប្រចាំ។ហើយសកម្មភាពបកសាច់ខ្យងសំរាប់ឆ្នាំ២០១៥នេះបានចាប់ដំណើរការរយៈពេលជិត១ខែកន្លងមកហើយដោយសប្បកម្មបកសាច់ខ្យងហូលទាំង៣កន្លែងខាងលើនេះក្នុងមួយថ្ងៃៗ ក្នុងមួយកន្លែងបកសាច់ខ្យងបានមិនតិចជាង១ តោនឬ១ តោន កន្លះនោះទេហើយសំបករបស់ខ្យងដែលពូកគេបានទំលាក់ចោលទៅក្នុងទឹកសមុទ្រក៍មិនតិចជាង៣ទៅ៤តោននោះដែរក្នុងមួយថ្ងៃ។
.ក្រុមប្រជានេសាទបានបន្តទៀតថាខ្យងហូលនេះក្នុងមួយឆ្នាំអាចនេសាទបានរយៈពេល៣ខែទៅ៤ខែគឺចាប់ពីខែមិថុនាទៅដល់ខែសីហាឬខែកញ្ញាទើបផុតរដូវរបស់វា។ដូចនេះសំបកខ្យងដែលសប្បកម្មទាំង៣កន្លែងខាងលើបោះចោលទៅក្នុងទឹកសមុទ្រក្នុងមួយរដូវមិនតិចជាង៣០០ទៅ៤០០តោននោះឡើយ។ហើយបច្ចុប្បន្នបរិស្ថានសមុទ្ររតំបន់នោះបានក្លាយទៅជាទីលានចាក់សំបកខ្យងទៅអស់ទៅហើយ។ដោយបញ្ហារនេះគេមិនដឹងថាវាអាចបង្ករផលប៉ះពាល់ដល់ជីវិតជីវចំរុះដែលកំពង់មានជំវិតក្នុងបាតសមុទ្រក្នុងកំរិតណានោះទេ។
.លោក សាម៉ុត សុធារិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ចាក់ប្រាប់ឲ្យដឹងថា ជុំវិញ បញ្ហារនេះលោកមិនទាន់បានដឹងនៅឡើយទេប៉ុន្តែរទោះបីជាយ៉ាងក៍ដោយលោកនិងចុះទៅ ពិនិត្យមើលជាក់ស្តែងហើយបើពិនិត្យឃើញថាវាមានផលប៉ះពាល់លោកនិងមានវិធានការតាមផ្លូវច្បាប់ដើម្បីការពារបរិស្ថានតំបន់នោះឲ្យបានប្រសើរឡើងវិញ៕