កណ្តាល៖ ថាតើដីដែលបងប្អូនប្រជាពលរដ្ឋគ្រប់គ្រងពិតជាដីបង្កបង្កើនផលឫជាដីព្រៃលិចទឹកប្រសិនបើដីនោះជាប់ពាក់ព័ន្ធដីព្រៃលិចទឹកដែនឡូនេសាទអាជ្ញាធរដែនដី មិនអាចដោះស្រាយបានទេរដ្ឋត្រូវដកហូតមកវិញ ។ពលរដ្ឋម្ចាស់ដីបានលើកឡើងផងដែរថាប្រសិនបើដីរបស់ពួកគាត់ទិញពីប្រជាពល
រដ្ឋស្ថិតក្នុងដែនឡូត៌នេសាទពិតមែននោះពួកគាត់ស្វាគមន៌ប្រគល់ជូនរដ្ឋ តែបើកដី
នោះធ្លាក់ទៅបុគ្គលផ្សេង មិនបានជាដាច់ខាត ។ លរដ្ឋម្ចាស់ដីទាំងនោះបានសង្កត់
ធ្ងន់ថា ដីព្រៃ បឹង បួរ គឺជាដីសង្គមកិច្ចរបស់រដ្ឋ ចុះហេតុអីបានជាបុរីប៉េងហួត សាងសង់
ផ្ទះថ្មនៅក្នុងបឹងបួរទទួលបានកម្មសិទ្ធិ ។
ចំណុចនេះស្នើសុំឲ្យក្រុមការងារចុះធ្វើអធិការកិច្ច មេត្តាពិនិត្យលើបញ្ហានេះឲ្យមាន
តម្លាភាពជូនពលរដ្ឋស្លូតត្រង់ស្ងប់ចិត្តផង។
ក្នុងករណីនេះលោក អ៊ូ ឈាង អភិបាលស្រុកបានជម្រាបជូនដល់ម្ចាស់ដី ដោយ
សន្យាថានិងសម្របសម្រួលដោះស្រាយដីត្រួតលើគ្នាយោងទៅតាមឯកសារទិញលក់
និងផ្ទៀងផ្ទាត់ថ្ងៃខែកាលបរិច្ឆេត រវាងអ្នកទិញនិងអ្នកលក់មុន។តែបើសិនដីនោះជាប់
ដែននេសាទអាជ្ញាធរស្រុកមិនអាចមានលទ្ធភាពដោះស្រាយបានទេ។ទុកឲ្យថ្នាក់ខេត្តឫ
ថ្នាក់ជាតិដោះស្រាយ ។
ទាកទិននៃការចុះធ្វើអធិការកិច្ច ដីដែននេសាទក្នុងពេលនេះធ្វើឲ្យឈ្មួញខិលខូច
ដែលទិញពីរាស្ត្រមិនទាន់ទូទាត់លុយឲ្យពួកគាត់មានបំណងចង់ស៊ីដាច់ ពិសេស
អ្នកមានអំណាចមួយចំនួនកំពុងភ័យឈាមចាប់ផ្តើមដើរបញ្ច្រាស់ហើយពេលនេះព្រោះ
ការបិទបាំងគំនិតអាក្រក់ ត្រូវបានបើកទំលាយជាសាធារណៈ ៕