អង្គរក្ស​យោធា​ម្នាក់​បើកឡាន​ប៉ះគ្នា​ខឹង​បាញ់​មួយ​គ្រាប់​ផ្អើល​ក្រុង​សៀមរាប​ទាំងយប់​

0

ខេត្តសៀមរាប​៖ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​២​គ្រឿង​បាន​បើក​ប៉ះគ្នា​នៅ​ចំនុច​មុខ​ខារ៉ាអូខេ​នាង​ពួន ហើយ​ភាគី​ខាង​យោធា​ម្នាក់​បាន​ខឹងសម្បា​ខ្លាំង​ក៏បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មួយ​គ្រាប់​ដើម្បី​ឲ្យ​រថយន្ត​ម្ខាង​ទៀត​ឈប់ ប៉ុន្តែ​ខណៈនោះ​ត្រូវបាន​ម្ចាស់​រថយន្ត​មិន--------------​ស្គាល់​អត្តសញ្ញាណ​នោះ បើក​រត់គេចខ្លួន​យ៉ាង​លឿន​បាត់ស្រមោល ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ យកទៅ​សួរនាំ​មួយ​យប់​។
ហេតុ​ការបាញ់បោះ​សេរី​នៅ​កណ្តាល​ក្រុង​ទេសចរ​សៀមរាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៥​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦ មុខ​ខារ៉ាអូខេ​នាង​ពួន ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង សៀម រាប ។​
ប្រភព​បានឃើញ​ហេតុ​ការ​បង្ហើប​ឲ្យ​ដឹងថា មុនដំបូង​ឃើញ​សមត្ថកិច្ច​នគរបាល​ទាំងនោះ ដេញតាម​ជ្រោង​ច្រាង​ហាក់ដូចជា​ដេញ​ចាប់ចោរ​អញ្ចឹង រហូតមកដល់​អូ​តែ​ល​សេរីភាព ហើយ​ពួកគេ​ឃើញ​មាន​កម្លាំង​នគរបាល​មក​ឡោមព័ទ្ធ​ពេញ​ឡាន នោះ​តែ​មិន​ហ៊ាន​ធ្វើ​អី​គេ​ផង​បានត្រឹមតែ​ដើរ​តាម​ពីក្រោយ ហើយ​ជនបង្ក​នោះ​ក៏បាន​បើក​ទ្ធា​រ​ឡាន​ជូន​មេ​គេ​ឡើង​ទៅដល់​បន្ទប់​សណ្ឋាគារ​សេរីភាព​ធ្វើ​ព្រងើយ​។-----------.-​ប្រភព​បាន​បន្តថា សមត្ថកិច្ច​នគរបាល​តាម​ឡើងទៅ តាម​នោះ​ចុះមក​វិញ​បាន​ប្រាប់ថា ពួកគេ​ដេក​នៅ​បន្ទប់​លេខ​២២៨​និង​២២៩ ហើយ​មាន​សៀត​កាំភ្លើងខ្លី​ថែមទៀត​ផង​តែ​ពួក​ខ្ញុំ​មិនទាន់​ហ៊ាន​ធ្វើ​អ្វី​ទៅលើ​ជន​នោះទេ​ព្រោះ​មិនទាន់មាន​ចំណាត់ការ​ពី​ថ្នាក់លើ បានត្រឹមតែ​មើល​ពួកគេ​ដេក​នៅ​បន្ទប់​លេខ​ប៉ុន្មាន​ដើម្បី​រាយ​ការជូន​មេ​តែប៉ុណ្ណោះ​។ ចំណែក​ប្រភព​មួយ​ផ្សេងទៀត ចេញពី​សមត្ថកិច្ច​បាន​និយាយ​ប្រហាក់ប្រហែល​និង​ពលរដ្ឋ​ថា ពួក​ខ្ញុំ​ចាំតែ​បញ្ជា​ទេ ទើប​ហ៊ាន​ឡើងទៅ​ហៅ​ជនបង្ក​ឬ​ឃាត់ខ្លួន​ឱ្យ​ចុះមក រួច​នាំយកទៅ​សួរ​នៅ​ស្នងការ តែ​មិន​ដូច​បំណង​សោះ បានត្រឹមតែ​ដើរ​មើល​ជុំវិញ​រថយន្ត​របស់​ជ​ន​បង្ក​តែប៉ុណ្ណោះ​។​ប្រភព​បាន​បន្តថា ក្រោយមក​បាន​មួយសន្ទុះ​ក៏​ឃើញ​កម្លាំង​ប៉េ​អ៊ឹម​ខេត្ត​មក​ធ្វើការ​នាំខ្លួន​ជនបង្ក​ចុះ​ពីលើ​សណ្ឋាគារ​សេរីភាព​យកទៅ​កន្លែង​គេ​បាត់​តែម្តងទៅ​។​--------------
តាម​ប្រភពពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​នេះ​ថា ក្រោយពី​នាំខ្លួន​ជនបង្ក​បាញ់បោះ​សេរី​នៅក្នុង​ក្រុង​សៀមរាប​ដែល​បាន​បើករថយន្ត​ទំនើប​ម៉ាក​ហាយ​ព្រី​ត ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ ២R៣៤៨៦ មក​ដេក​នៅលើ​សណ្ឋាគារ​សេរីភាព​ដោយ​ធ្វើ​ព្រងើយ​ដូចជា​មិន​ដឹងអី​តែ​ទាល់​សោះ​នោះ ត្រូវបាន​កម្លាំង​ជំនាញ​ឡើងទៅ​ហៅ​ចុះមក​រួច​យកទៅ​កាន់​ទីបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ​។​ប្រភព​បាន​បន្តថា ជនបង្ក​ដែល​បាន​បាញ់បោះ​សេរី​ក្នុង​ក្រុង​សៀមរាប​នោះ​មានឈ្មោះ អៀម វាសនា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​ជា​អង្គរក្ស​នៅ​ព្រះវិហារ​ជាមួយ​លោក​ផ្កាយ​៣ មាន​ស្រុកកំណើត​ភូមិ​កម្មករ ឃុំ​បែក​ចាន ស្រុក​មុខកំពូល ខេត្តកណ្តាល​។----------​លោក​បន្តថា ក្រោយពេល​ធ្វើការ​សួរនាំ​កម្លាំង​ជំនាញ​ក៏បាន​ឃាត់ខ្លួន​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ដែលមាន លោក អភិបាលខេត្ត ,​មេ​បញ្ជាករ​កងរាជអាវុធហត្ថ​ខេត្ត និង​ធ្វើការ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ សាលាដំបូង​ខេត្ត​ជា​បណ្តោះ​អ​សន្ន​ដើម្បី​រង់ចាំ​លោក​ផ្កាយ​៣​ដែលជា​មេ​កើយ​របស់​ជនបង្ក​មក​ចូលខ្លួន​ធានា​និង​ធ្វើ​កិច្ចសន្យា​ដើម្បីឱ្យ​ត្រឡ​បើ​ទៅវិញ​។​បច្ចុប្បន្ន ជនបង្ក​ដែល​មក​ដើរលេង​សប្បាយ​ក្នុង​ក្រុង​សៀមរាប​បែ​ជា​បាញ់បោះ​សេរី​នោះ​ក្លាយជា​ទុក្ខ ត្រូវបាន​ដេក​ហាល​មួ​ស​នៅក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​មួយ​តាំងពី​យប់​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៥​រហូតមកដល់​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៥​នេះ​មិនទាន់​ឃើញ​មានមុខ​លោក​ផ្កាយ​៣​ទៅ​ធានា​ឡើយ​។​-------------
ករណី​បាញ់បោះ​នៅ​កណ្តាល​ក្រុង​ទេសចរ​សៀមរាប​នេះដែរ ត្រូវបាន​គេ​ដឹងថា ជនបង្ក​ត្រូវបាន​គេ​ដោះលែង​ហើយ ដោយ​មិនទាន់​ដឹង​មូល​ហេតុអ្វី ដែល​បណ្តាល​ឲ្យ​មាន​ករណី​យ៉ាង​ដូច្នេះ កើតឡើង​សោះ ក្នុង​ខេត្ត​ទេសចរ​មួយ​នេះ ប្រការ​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​មិន​ដាច់​ពី​មាត់ ពី​ភាព​អសកម្ម​ទាំងនេះ​៕