​សម​ត្ត​កិច្ច​ចម្រុះ​ខេត្តពោធិ៍សាត់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​កុំអោយ​បទល្មើស​នេះ​មាន​ឪ​កាស​រីក​រាលដាល​ក្នុង​រដូវ​ហាមឃាត់​ត្រី​ពង​កូន​

0

ខេត្ត​ពោ​សាត់៖ ខ​ណះ​ដែល​ទទួលបាន​ព័​ត៍​មាន​ភ្លាមៗ​នៃ​កា​ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ល្មើសច្បាប់​ជាច្រើន​កន្លែង​ដែល​ជន​ខឹ​ល​ខូច​លូច​ឆ្លៀត​ឪ​កាស​បង្កើតឡើង​ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ត្រី​ពង​កូន​នោះ ត្រូវបាន​សម​ត្ត​កិច្ច​ចម្រុះ​image (2)​ចុះ​ទប់ស្កាត់​និង​កំទេចចោល​នៅ​និង​កន្លែង​តែម្តង ដោយ​សំដៅ​រក្សាបាន​នូវ​ពួជ​មច្ឆា​ជាតិ​នៅ​គង​វង្ស​ត​ទៅមុខទៀត​។​លោក ច្រឹង តាំង​លី នាយផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា ឧ​បករ​ណ៏​នេសាទ​ល្មើសច្បាប់​ទាំងអស់នេះ​គឺ ជា​ប្រភេទ​ឧ​បករ​ណ៏​ដែល​គេ​កែឆ្នៃ​ពី​សាច់​អួ​៊​ន​និង​ស្បៃ​មុង​ដែលមាន​ក្រឡា​ញឹក​ដោយ​រត់​ជា​របាំង​និង​កាច់​ជា​ឡុ​ក​ដាក់​ក្បាល​សម្រាប់​ចាប់យក​ត្រី ក្នុង​រដូវ​ពង​កូន​ដែល​ហែល​ទៅ​ប៉ះ​និង​របាំង​នោះ​ហើយ​វា​បន្ត​ហែល​ស្រប​ចូលទៅក្នុង​ឡុ​ករួច​ចូលក្នុង​ក្បាល​របាំង​នោះ​ហើយ​មិនអាច​ចេញ​វិញ​បានឡើយ សួ​ម្បី​តែ​កូន​ត្រី​ឫ​កំពឹស​តូចៗ​ក៍ជាប់​នៅ​ទីនោះ​ដែរ ពោលគឺ​ប្រៀបដូចជា​ជុច​តែម្តង​។​image

​លោក ភុំ និមល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​បាន​ពន្យល់ថា : ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ដែល​សម​ត្ត​កិច្ច​ធ្វើការ​បំផ្លាញចោល​នេះ គឺ​គេ​ទើប​និង​ចាប់ផ្តើម​ធ្វើ​កែឆ្នៃ​ឡើង ស្របពេល​ទឹកទន្លេ​រជោ​ជន់​មកដល់​ទន្លេរ​សាប​ថ្មីៗ ដែល​បានមកពី​ជំនន់​ទឹកភ្លៀង​ផង​និង​ទឹកទន្លេ​មេគង្គ​ដែល​បាន​ហូ​មក​ចូល​បឹង​ទន្លេរ​សាប​ជា​សន្សឹមៗ ហូ​ចូល​ឡូ​ត៏​តាម​តំបន់​អភិរក្ស នាំ​ត្រី​គ្រប់​ប្រភេទ​ទាំងនេះ​មកជា​មួយ ដោយ​ភា​ច្រើន​វា​ហែល​ប្រា​សើ​ចេញ​ទៅរក​ព្រៃ​ដើម្បី​ពង​កូន​និង​ហែល​ឆ្វែល​ទៅរក​ចុង​ទឹកមាត់ព្រៃ​ជួ​បឹង​ទន្លេរ​សាប ដើម្បី​រក​ចំណី​ថ្មីៗ​របស់​ពួកវា​ផងដែរ​។​image (1)

​លោកនាយ​ខ័​ណ្ឌ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​: ដើម្បី​ឲ្យ​មច្ឆា​ជាតិ​ឲ្យ​វា​បន្ត​ពង​កូន​បាន​ច្រើន ជំនាញ​ជលផល​ត្រូវតែ​កំទេច​ឧ​បករ​ណ៏​នេះ​ជាមុន​ទើប​ធនធាន​ត្រី​នេះ​បន្ត​ពូជ​ពង​កូន​បាន​ច្រើន​នៅ​បឹង​ទន្លេរ​សាប ជៀសវាង​បទល្មើស​ទាំងនេះ​កាន់តែ​រីក​រាល​ធំ​ទៅៗ​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ លោក ភុំ និមល ក៍បាន​ទទួលស្គាល់​ថាបើ​ទោះជា​សម​ត្ត​កិច្ចខិតខំ​បង្ក្រាប​យ៉ាង​
​ណា​ក៏​បទល្មើស​នៅតែ​កើតមាន​ដែរ តែ​ជាល​ក្ខ​ណះ​ទ្រង់ទ្រាយ​តូចៗ​ដែល​ខ្លះ​ប្រើប្រាស់​ឧបករណ៍​ចល័ត ដោយសារ​អ្នកនេសាទ​មួយចំនួន​តូច​ជា​អ្នក​រកត្រី​ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​ពួកគាត់ តែ​យា​៉​ង​ណា​លោក​និង​ឲ្យ​កម្លាំង​ជលផល​សង្កាត់​និង​ផ្នែក​ប្រើប្រាស់​ទប់ស្កាត់​បទល្មើស​ទាំងនេះ​គ្រប់​រូបភាព​ដូច​ភ្លៀងរលឹម ក្នុង​រដូវ​ត្រី​ពង​កូន​នេះ​។​

​សូមបញ្ជាក់ថាៈ កំលាំងចម្រុះ​ចុះបង្ក្រាប់​បទល្មើស​នេសាទ​នេះ​រួមមាន ជំនាញ​ផ្នែក​ជលផល​ក្រគរ សង្កាត់​ជលផល​កំពង់​លួង​. កំលាំង​នគរបាល​. បរិស្ថាន និង អាវុធ​ហ​ត្ត​ស្នាក់ការ​បេ​០៥​ដែល​ប្រើប្រាស់​កំលាំង​សរុប​ចំនួន​១៨​នាក់ កា​រណូត​ចំនួន​៤​គ្រឿង​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភួ​មិ​សា​ស្រ​ទឹកដី​ស្រុក​ក្រគរ​ចាប់ពី​ចំនុច​កំពង់​ឃ្នា​ស​ទៅដល់​កំពង់​ថ្គោល រយះពេល​ពីថ្ងៃ​ចាប់ពី​ថ្ងៃទី ២៩-៣០ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​ទទួលលទ្ធផល​។​image (3)

​បង្ក្រាប​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​ធ្វើការ​កាប់បំផ្លាញចោល​នោះ​រួមមាន មាន​របាំង​ស្បៃ​មុង​ចំនួន​១៧​ខ្សែ​ស្មើរ​និង​១០០០​មែត្រ របាំង​សាច់​អ៊ួ​ន​ចំនួន​៣​ខ្សែ​ប្រវែង​៣២០​មែត្រ ក្បាល​លួ​ស្បៃ​មុង​ចំនួន​១០​គ្រឿង លួ​កង​សាច់​អ៊ួ​ន​ចំនួន​២​គ្រឿង​និង​ចាក់​លែង​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម​ចូលក្នុង​ទន្លេ​វិញ​ផងដែរ​៕