មនុស្ស​ញៀន​ថ្នាំ​វង្វេងវង្វាន់​ម្នាក់​ដែល​សង្ស័យថា​ធ្វើ​សកម្មភាព​គប់​កញ្ចក់​ឡា​ន​អ្នកដំណើរ ត្រូវបាន​ដោះលែង​ដោយ​គ្មាន​ការទទួលខុសត្រូវ​

0

​កំពង់ស្ពឺ​៖ យោងតាម​Account facebook មួយ​ឈ្មោះ​Fina Collections Fans Page បានសរសេរថា ( កាលពី​យប់មិញ​ខ្ញុំ​ជិះឡាន​ពី​ភ្នំពេញ​មក​កំពង់សោម​ដល់​ផ្លូវ​ពេជ្រនិល​ហួស​កន្លែង​លោកយាយ​ម៉ៅ​ចុះ​ចំណោត​មក​មាន​មនុស្ស​កាន់​ដុំថ្ម​យ៉ាង​ធំ​ចាំ​គប់​មកលើ​ខាង​តៃកុង​ឡានIMG-20150701-WA0025​ដើម្បី​ឲ្យ​ត្រូវ​តៃកុង​ឡាន​របួស​រួច​ប្លន់ ប៉ុន្តែ​ចៃដន្យ​ចេះ​សំណាងល្អ​មិនត្រូវ​អ្នកបើក​គ្រាន់តែ​បែក​កញ្ចក់​ឡាន​ខាងមុខ​ហើយ​ប្ដី​ខ្ញុំ​ក៏​បើកឡាន​ឲ្យ​លឿន ដើម្បី​ឲ្យ​ផុតពី​ពួកវា​សូម​បងប្អូន​ទាំងអស់គ្នា​ប្រុងប្រយ័ត្ន​ពេល​បើកឡាន​ពេលយប់​ខ្ញុំ​ធ្លាប់តែ​លឺ​គេ​និយាយ​មិនដែល​ជួប​ផ្ទាល់​ទេ​តែ​ឥឡូវ​ជួប​ផ្ទាល់​ភ័យ​ណាស់​ញ័រ​ដៃ​ញ័រ​ជើង​ង​អស់​សូមជួយ​ចែកចាយ​ដើម្បី​ឲ្យ​បងប្អូន​យើង​ទាំងអស់​ដឹង​គ្រប់ៗ​គ្នា​ផង ) ។​
​ក្រោយពី​បណ្តាញ​សង្គម​បាន​ផ្សាយ​នៅ​ព​ត៏​មាន​នេះ​សមត្ថកិច្ច​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​តួនាទី​ឈរ​ការពារ​ត្រង់​ជ្រោះ​លោកយាយ​ម៉ៅ​ពេជ្រនិល​បាន​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ដោយ​សហការ ជាមួយ​សមត្ថកិច្ច​ចម្រុះ​ផ្លូវជាតិ​ពង្រឹង​ការចុះ​យាមល្បាត​បន្ថែមទៀត​ដើម្បី​ស្វែងរក​ជនដៃដល់​ដែល​បាន​ប្រព្រឹត្តិ​។​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​បន្ទាប់​មន្ត្រី​យោធា​កងពលតូច​ស្មើ​ជើង​លេខ ៣១​ប្រចាំការ​ការពារ​ចំណុច​ភ្នំ​ពេជ្រនិល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ត្រង់ចំណុច​ទី​០៦ ឃុំ​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ផ្លូវ​ចុះ ចំណោទ​លោកយាយ​ម៉ៅ​។​11705666_785906354856686_1841832251_o
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច លីន ជា​អ្នកទទួលបន្ទុក​បានបញ្ជាក់​ប្រាប់ថា​ជន​ស​ង្ស​យ័​ដែល​កំលាំង​លោក​ចាប់បាន​នោះ​កំពុងតែ​ដើរ​តាម​ដងផ្លូវ​ជាតិ​និង​បាន​រើស​ដុំថ្ម​គប់​នេះ​គប់​នោះ​ក្នុង​អកា​រះ​មិន​ប្រក្រតី​ដោយសារតែ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​។​ពេល​ចាប់បាន​លោក​បាន​នាំយកទៅ​ឲ្យ​សមត្ថកិច្ច​ដែរ តែ​ខាង​សមត្ថកិច្ច​មិនអាច​ឃុំខ្លួន​បានទេ​ដោយសារ​រូបគេ​គ្មាន​និតិ​សម្បទា​គ្រប់គ្រាន់​ដែល​ត្រូវមាន​ពិរុទ្ធភាព ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តទៀតថា មួយ​រយះ​នេះ​គាត់​សង្កេតឃើញ​មាន​ជនអនាថា​និង​ជន​មាន​សតិ​មិន​គ្រប់គ្រាន់​និង​ខ្លះទៀត​ជា​មនុ​ស្សញៀន​ថ្នាំ​មាន​ស្រី​មាន​ប្រុស​តែង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​ជាពិសេស​ពួក​ជន​ទាំងនោះ​តែង​ធ្វើ​សកម្មភាព​និង​ការ​បំលាស់​ទី​នៅពេល​យប់​។​ខ្លះ​ដើរ​ស្រាត​តាម​ចិញ្ចើមថ្នល់ ហើយ​ខ្លះទៀត​ដើរ​កណ្តាលផ្លូវ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​និង​ខ្លះទៀត​អាច​បង្ក​ការបំផ្លិចបំផ្លាញ​ដូច​ការ​គប់​ទៅលើ​រថយន្ត​ជាដើម​ទន្ទឹម​នោះ​ក៏​អាចមាន​ករណី​ក្មេង​ទំនើង​ផងដែរ​។ លោក​ក៏បាន​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បើ​ជួប​ករណី​ដូច​រៀបរាប់​ខាងលើ សូម ផ្តល់ព័ត៌មាន​ដល់​កំលាំង​សមត្ថកិច្ច​ចម្រុះ​ផ្លូវជាតិ​លេខ​៤​ក៏បាន​ខាង​លោក​ក៏បាន​តាមរយៈ​លេខ​ទូរស័ព្ទ​បី​ប្រព័ន្ធ គឺ 015 247 676 , 097 996 0908 និង 016820 262 នឹងមាន​អន្តរា​គម​ន៏​ជូន​ភ្លាមៗ​។​IMG-20150701-WA0024
​ករណីនេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​វិកល​ច​រិ​ក​ឬ​មនុស្ស បាត់បង់​កាយសម្បទា​គួរណា​ស់ត្រូវ បាន​យកចិត្តទុកដាក់​ប្រមូល​ពួកគាត់​យកមក​កន្លែង​មាន​សុ​វត្តិភាព មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ពួកគាត់​ដើរ​ពាសវាល​ពាសកាលរ​ហូត​ឈានដល់​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ថែមទៀត ៕​11140408_826219437492559_7820602244305501781_n