​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​យ​ក​អំណោយ​ចែកជូន​ដល់​ស្ត្រី​ម៉េ​ម៉ា​យ​មាន​ជំងឺ​ប្រចាំកាយ ធ្ងន់ធ្ងរ​ម្នាក់​និង​ជន​ចាស់ជរា​ពិការ​គ្មាន​ទីពឹង​៤​គ្រួសារ​នៅក្នុង​ស្រុក​រលាប្អៀរ​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​មេម៉ាយ​ម្នាក់​មាន​ជំងឺ រលាក​ផ្លោក​នោម និង​មហារីក​ពោះវៀន​ធ្ងន់ធ្ង រ​និង​ជន​ចាស់ជរា​ពិការ​គ្មាន​ទីពឹង ចំនួន​៤​នាក់​រស់នៅក្នុង​ ​ស្រុក​រលាប្អៀរ​  នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា​ឆ្នាំ​២០១៥ ត្រូវបាន​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ​ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត និង​សមាជិក​សមាជិកា​សាខា​កាកបាទក្រហម​ខេត្ត​ស្រុក អាជ្ញាធរ​ដែនដី​ជាច្រើន​ទៀត​បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ទៅ​ចែកជូន​ស្ត្រី​មេម៉ាយ​និង​ជន​ចាស់ជរា​ពិការ​គ្មាន​ទីពឹង​ទាំង​៤​គ្រួសារ​ដល់​លំនៅដ្ឋាន​។11012168_1676360095908798_8107037838801844934_n
​ ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​អំណោយ​ដែល​បាន​ចែកជូន​ដល់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​រលាក​ផ្លោក​នោម និង​មហារីក​ពោះ​
​វៀន​មានកូន​ចំនួន​៣​នាក់​ក្នុងបន្ទុក ឈ្មោះ តុល ចាន់នី អាយុ ៤៧​ឆ្នាំ រស់នៅក្នុង​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ  ​ទទួលបាន​៖​អង្ក​៥០​គីឡូ​,​ក្រា​មមី​១​កេស​,​ត្រីខ​១០​កំប៉ុង​,​ទឹក​សុទ្ធ​១​កេស​,​ឃី​ត​១​កញ្ចប់​(​ភួយ​១.​ក្រ​ម៉ា​១,​មុង​១,​សារុង​១)​ទឹកដោះគោ​ខាប់​ស្ករស​និង​ថវិកា​២​លាន​រៀល​។11059376_1676360875908720_4789732070288926930_n
​លោកយាយ​ចាស់ជរា​ពិការ​គ្មាន​ទីពឹង​៤​នាក់ មាន​១.​ឈ្មោះ ប្រាក់ ហ៊ុយ អាយុ​៨២​ឆ្នាំ រស់នៅ​ក្នូ​ង​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រំ​,២.​ឈ្មោះ ប្រាក់​យ៉ាន់ អាយុ​៨១​ឆ្នាំ ភូមិ​ពង្រ​ឃុំ​ពង្រ​,៣.​ឈ្មោះ ចក់ ហុន អាយុ​៦៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ និង​៤.​ឈ្មោះ ហួយ អាយុ​៨១​ឆ្នាំ នៅ​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្តូង​ស្នាយ​ក្នុងស្រុក​រលាប្អៀរ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ក​៥០​គីឡូ​,​ក្រា​មមី​១​កេស​,​ត្រីខ​១០​កំប៉ុង​,​ទឹក​សុទ្ធ​១​កេស​,​ឃី​ត​១​កញ្ចប់​)​ភួយ​១.​ក្រ​ម៉ា​១,​មុង​១,​សារុង​១(​ទឹកដោះគោ​ខាប់​ស្ករស​និង​ថវិកា​ម្នាក់ៗ​១​លាន​រៀល​ផងដែរ​។​
​ ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំ​នាំនូវ​ប្រសា​
​សន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ​ដែល​សម្តេច​លោក​តែងតែ​នឹករលឹក​ ​គិតគូរ​ពី​សុខទុក្ខ និង​ផល​លំបាក​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​នៅ​គ្រប់​ទីកន្លែង នៅពេលដែល​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក​គឺ​សម្តេច​តែង​ផ្តល់ជូន​នូវ​អំណោយ​ជូន​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។​ ​11665712_382493998610963_4613177769206576243_n
​ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា​និង​ដ៏​សប្បុរស​ទាំងអស់​ខាងលើនេះ បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​សម្តេច​គតិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​និង​យល់បាន​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជនក្រីក្រ​ទុ​រគ​ត៌ កុមារកំព្រា ជនពិការ ស្ត្រី​មេម៉ាយ​គ្រប់​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​។​
​ប្រជាពលរដ្ឋ​ទាំង​៥​នាក់​ក្រី​ក្រទាំង​៥​គ្រួសារ សូម​គោរព​ជួន​ពរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី​ ​និង​បុត្រ​ប្រសារ​ព្រមទាំង​ចៅៗ​ទាំងអស់ សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព សុខ​ដុ​ម្យ​រម​នា និង​ឆ្ពោះទៅកាន់​វ​ឌ្ឍ​ភាព​ដ៏​រុងរឿង​រហូត​តទៅ​៕11709583_1599297270348219_22215152689152621_n 11666234_1676359959242145_5468209063535169627_n