​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​ចុះ​បង្គោលព្រុំ​ដីព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ស្ថិតនៅ​តំបន់​សាច់​ពូន ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស

0


​កំពង់ឆ្នាំង ៖ ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត​មួយក្រុម​នៅ​ព្រឹក​ថៃ្ង​ទី​០១ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចុះ​បោះបង្គោល​កំណត់​ទីតាំង និង​ឯកភាព​ព្រំប្រទល់​ដែនដី​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ សំរាប់​សហគមន៍​មូលដ្ឋាន​ស្ថិតនៅ​តំបន់​សាច់​ពូន​ភូមិ​ថ្នល់កែង​,​ភូមិ​ខ្វិត​ទួល​ឃ្លាំង​,​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាល ទឹក​ស្រុក​ទឹកផុស​។​ក្រុមការងារ​នេះ​ដឹកនាំ​ដោយ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​
​លោក លី សុភា អនុប្រធាន​សុរិយោដី​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​និង​មានការ​ចូលរួម​បោះ​ប​ង្គោ លពី​ប្រជាពលរដ្ឋ​៥៧​នាក់ ដែលជា​ម្ចាស់​ក្បាលដី​ដែលជា​ប់​ដែនដី​បម្រុង​ចូលរួម​ផងដែរ​។​S3000037
​ ​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បានអោយដឹងថា​៖​ផ្ទៃដី​ដែល​ត្រូវ​បោះបង្គោល​នៅ​តំបន់​សាច់​ពូន​ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​នេះ​មាន​ចំនួន​៣៩៥​ហិកតា ហើយ​លទ្ធផល​ដែល​ក្រុមចំរុះ​សំរេច​បោះបង្គោល​បាន​ក្នុង​ថៃ្ង​ទី​០១ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​ចំនួន​២៥​បង្គោល​ស្មើ​និង​ផៃ្ទ​ដី​ចំនួន​១២០​ហិកតា ហើយ​
​ទិសដៅ​បន្ត​របស់​ក្រុមការងារ​ចំរុះ​ត្រូវ​សំរេច​បោះ​ប​ង្គោ​ផល​អោយបាន​ចប់សព្វគ្រប់​នៅក្នុង​ខែកក្កដា​នេះ​។​S3000020_1
​ ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​តំណាងអោយ​ឯកឧត្តម ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត ជា​ប្រធាន​ក្រុមការងារ​ចំរុះ​បាន​មានប្រសាសន៍ថា​៖​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង សំរាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​សហគមន៍​មានព្រៃ​បំរុង​ទុក​សំរាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​កុំអោយ​មានការ​បាត់បង់​និង​ទុកជា​ប្រយោជន៍​ប្រើប្រាស់​រួមគ្នា ដែល​ទុក​រក​អុស​ចំអិន​អា ហារ ឃ្វាលគោ​ក្របី និង​សាំ​ប់​សង់ផ្ទះ​ផងដែរ​។​ដោយ​ថៃ្ង​នេះ​ឯកឧត្តម​អោយ​ក្រុមការងារ​ចំរុះ​របស់​ខេត្ត ចុះ​បោះបង្គោល​កំណត់​ទីតាំង​ដែនដី​ព្រៃ​បំរុង​អចិ​ន្ត្រៃ​របស់​រដ្ឋ​សំរាប់​សហគមន៍​។​
​លោក​ក៏បាន​ផ្តាំផ្ញើ​សុំអោយ​ប្រជាពលរដ្ឋ​និង​សហគមន៍​ចូលរួម​ជួយ​ថែរក្សា កុំអោយ​ជន​ឈ្លាត​ឱកាស​យក​ដី​នេះ​ធ្វើជា​កម្មសិទ្ធិឯកជន​។​លោក​ក៏បាន​សំណូមពរ​សុំអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ព្រំ​ជាប់​និង​ដីព្រៃ​បំរុង​ទុក​នេះ​សូមកុំ​ឈ្លាត​ឱកាស​ឈួ​ស​ចូលក្នុង​ដីព្រៃ​បំរុង​ទុក​នេះ និង​ចាប់ពី​ថៃ្ង​បោះបង្គោល​នេះ​ទៅ​បើ​មាន​ជន​ឈ្លាត​ឱកាស​រំលោភ​យក​ដី​នេះ ត្រូវ​រាយការណ៍​អោយ​អាជ្ញាធរ​ដែនដី ជំនាញ និង​សមត្ថកិច្ច​អោយបាន​ទាន់ពេលវេលា​។​លោក​បាន​សំណូមពរ​ផងដែរ​ដល់​ក្រុមការងារ​ចំរុះ ទាំងអស់​ត្រូវ​សហការគ្នា​បោះបង្គោល​អោយបាន​រួចរាល់​តាម​ផែនការ ហើយ​រាយការណ៍​ជូន​ជូន​ឯកឧត្តម​អភិបាលខេត្ត​៕ S3000047 S3000037